ចាប់ផ្ដើមសប្ដាហ៍វប្បធម៍ទេសចរណ៍ស្រែកាំជណ្ដើរស្រុក Hoang Su Phi ឆ្នាំ២០១៥
25/09/2015 10:42
Vovworld-នាយប់ថ្ងៃទី២៤កញ្ញាពិធីបើកសប្ដាហ៍វប្បធម៍ ទេសចរណ៍ស្រែកាំជណ្ដើរស្រុក Hoang Su Phi ឆ្នាំ២០១៥

ចាប់ផ្ដើមសប្ដាហ៍វប្បធម៍ទេសចរណ៍ស្រែកាំជណ្ដើរស្រុក Hoang Su Phi ឆ្នាំ២០១៥ Vovworld-នាយប់ថ្ងៃទី២៤កញ្ញាពិធីបើកសប្ដាហ៍វប្បធម៍ទេសចរណ៍ស្រែ កាំជណ្ដើរស្រុក Hoang Su Phi ឆ្នាំ២០១៥និងប្រកាសបញ្ជីរាយនាមបេតិកភ័ណ្ឌ វប្បធម៍អរូបីយ៍ជាតិបានប្រព្រឹត្តទៅនៅកណ្ដាលឃុំ Ho Thau ស្រុក Hoang Su Phi (ខេត្ត Ha Giang)។ សប្ដាហ៍វប្បធម៍ទេសចរណ៍ស្រែកាំជណ្ដើរស្រុក Hoang Su Phi ឆ្នាំ២០១៥រួមមានសកម្មភាពវប្បធម៍ប្រពៃណីវិសេសវិសាលពោពេញទៅដោយ អត្តសញ្ញាណរបស់បណ្ដាជនជាតិដូចជា ពិធីសែនព្រេនអ្នកតាព្រៃនិងសកម្មភាព ប្រជាប្រិយប្រពៃណីរបស់ជនជាតិ Nung ឃុំ Po Lo ពិធីអំណរបាយថ្មីនិងធ្វើអំបុក របស់ជនជាតិ La Chi ឃុំ Ban Phung ជាដើម។ ទន្ទឹមនឹងនោះមានសកម្មភាពជាច្រើន ក៏បានរៀបចំដូចជាពិព័ណ៌រូបថតសិល្បៈអំពីធម្មជាតិមនុស្សនិងសកម្មភាពជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាជនបណ្ដាជនជាតិក្នុងស្រុក តាំងបង្ហាញផលិតផល ទំនិញសិប្បកម្មវិចិត្រសិល្បៈចរបាប់សម្លៀកបំពាក់ជាដើម៕
Related





