VOV WorldVOV World
ឆ្នាំ២០១៤ជាឆ្នាំទទួលជោគជ័យក្នុងការបញ្ជាណែនាំរូបីយវត្ថុ
17/02/2015 07:45
(VOV)_ក្នុងនាទីប្រជាជនសួរ រដ្ឋមន្ត្រីឆ្លើយ ទេសាភិបាលធនាគារជាតិវៀតណាម លោក Nguyen Van Binh បានចែករំលែកថា៖ ​​ បណ្ដា​សមិទ្ធិសេដ្ឋកិច្ច​សង្គមរបស់ប្រទេសជាតិក្នុងឆ្នាំ២០១៤ មានការរួមវិភាគទានពីប្រព័ន្ធធនាគារ។ ជំនឿជាក់របស់ប្រជាជន
ឆ្នាំ២០១៤ជាឆ្នាំទទួលជោគជ័យក្នុងការបញ្ជាណែនាំរូបីយវត្ថុ
ទេសាភិបាលធនាគារជាតិវៀតណាម លោក Nguyen Van Binh (VOV)_ក្នុងនាទីប្រជាជនសួរ រដ្ឋមន្ត្រីឆ្លើយ ទេសាភិបាលធនាគារជាតិវៀតណាម  លោក Nguyen Van Binh បានចែករំលែកថា៖ ​​ បណ្ដា​សមិទ្ធិសេដ្ឋកិច្ច​សង្គមរបស់ ប្រទេសជាតិក្នុងឆ្នាំ២០១៤ មានការរួមវិភាគទានពីប្រព័ន្ធធនាគារ។ ជំនឿជាក់របស់ ប្រជាជន និងសង្គមទៅលើសកម្មភាពផ្នែកធនាគារ ត្រូវបាន​ពង្រឹង​។ ជាពិសេស ​ក្នុង​ឆ្នាំ ២០១៥នេះ ធនាគារជាតិវៀតណាមនៅរក្សា​គោលដៅបញ្ជាណែនាំអត្រាប្រាក់ ដុល្លារ​អាមេរិក​ ក្នុងកំរិត២%។ លោក Nguyen Van Binh បានសង្កត់ធ្ងន់ថា៖           “ ក្នុងឆ្នាំ ២០១៤ ធនាគារជាតិវៀតណាមបានទិញបរិមាណរូបីយប័ណ្ណ​បរទេស​ ជាច្រើន ព្រមទាំងនាំចេញបរិមាណប្រាក់ដុងក៏ច្រើនដែរ។ ​ពីដើមឆ្នាំ២០១៥ យើងខ្ញុំនឹង ជួយឧបត្ថម្ភបណ្ដាអង្គភាពអាជីវកម្មនានាដែលក្នុងនោះមាន​អង្គភាពអាជីវកម្មនាំចេញ។” លោក Nguyen Van Binh ​អោយដឹងថែមទៀតថា៖ គោលការណ៍រួម​របស់ធនាគារជាតិ គឺរក្សាកំរិតការប្រាក់ស្ថិរភាពដូចនាបច្ចុប្បន្ន។ រួមជាមួយនោះ ធនាគារជាតិក៏បានចាត់ ទុកបញ្ហាដោះស្រាយបំណុលខូចជាបញ្ហាសំខាន់ក្នុងប៉ុន្មានឆ្នាំជាបន្តដែរ៕

More