VOV WorldVOV World
ឆ្នាំ២០១៥៖កសាងស្តង់ដារក្រីក្រថ្មីសំរាប់ដំណាក់កាល២០១៦-២០២០
22/02/2015 09:17
(VOVworld) - ក្នុងឆ្នាំ២០១៥ ក្រសួងការងារ យុទ្ធជន ពិការនិងសង្គមកិច្ចវៀត ណាមនឹងធ្វើសេនាធិការឲ្យ រដ្ឋាភិបាលអំពីការកសាងស្តង់ដារក្រីក្រថ្មី និង ស្តង់ដារ នេះនឹងត្រូវបានអនុវត្តសំរាប់ដំណាក់កាល២០១៦- ២០២០។
ឆ្នាំ២០១៥៖កសាងស្តង់ដារក្រីក្រថ្មីសំរាប់ដំណាក់កាល២០១៦-២០២០
(VOVworld) - ក្នុងឆ្នាំ២០១៥ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម នឹងធ្វើសេនាធិការឲ្យរដ្ឋាភិបាលអំពីការកសាងស្តង់ដារក្រីក្រថ្មី និង ស្តង់ដារនេះនឹង ត្រូវបានអនុវត្តសំរាប់ដំណាក់កាល២០១៦-២០២០។តាមរដ្ឋមន្រ្តី ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចលោកស្រី Pham Thi Hai Chuyen ថា រួមជាមួយស្តង់ដារ ក្រីក្រថ្មី វិធានការ គោលនយោបាយថ្មីនានា ដែលនឹងបាន ចេញផ្សាយនាពេលខាង មុខនេះ នឹងរួមចំណែកទប់ស្កាត់ការធ្លាក់ចូលក្នុងស្ថានភាព ក្រីក្រឡើងវិញ។ ត្រូវបង្កើតបន្ថែមការងារធ្វើដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ  “យើងខ្ញុំបានធ្វើសេនាធិការសំរាប់រដ្ឋាភិបាល ប្រមូលផ្ដុំប្រភពកម្លាំងដើម្បីដោះ ស្រាយការលំបាកខាងហេដ្ឋារចនាសម្ព័ន្ធសំរាប់បណ្ដាស្រុកជនជាតិភាគតិច ដែល គ្រួសារក្រីក្រស្រូបយក៣០ដល់៤០% ជួយគេមានលក្ខណៈដើម្បីអភិវឌ្ឍន៍  ផលិតកម្ម។ទន្ទឹមនឹងនោះ ជំនួសគោលនយោបាយឲ្យខ្ចីទុនឥតបំណង់ដោយ គោល នយោបាយឲ្យខ្ចីទុន ចំពោះគ្រួសារក្រីក្រដើម្បីអត្រាធ្លាក់ចូលក្នុងស្ថាន ភាពក្រីក្រឡើង វិញថយចុះ។ក្នុងឆ្នាំ២០១៥ រួមជាមួយការងារនោះ យើងខ្ញុំនៅ ត្រៀមរៀបចំ កសាងស្តង់ដារក្រីក្រថ្មី។តាមនោះមានមូលដ្ឋានវាយតំលៃយ៉ាង ពេញលេញថែម ទៀតនិងសមស្របជាមួយនិន្នាការរួមរបស់ពិភពលោក”៕

More