ឆ្នាំ២០១៥៖យថាទស្សន៍អំពីទីផ្សារអចលនវត្ថុមានការរីកចំរើន
22/02/2015 08:57
(VOV)_ក្នុងនាទី ប្រជាជនសួរ រដ្ឋមន្ត្រីឆ្លើយ ភ្ញៀវគិត្តិយសដើមដំបូងរបស់ឆ្នាំមមែសប្តស័ក រដ្ឋមន្ត្រីក្រសួងសំណង់វៀតណាម លោក Trinh Dinh Dung បានអោយដឹងថា៖ ទស្សនះ១ក្នុងចំណោមទស្សនះសំខាន់ៗ

ឆ្នាំ២០១៥៖យថាទស្សន៍អំពីទីផ្សារអចលនវត្ថុមានការរីកចំរើន (VOV)_ក្នុងនាទី ប្រជាជនសួរ រដ្ឋមន្ត្រីឆ្លើយ ភ្ញៀវគិត្តិយសដើមដំបូងរបស់ឆ្នាំ មមែសប្តស័ក រដ្ឋមន្ត្រីក្រសួងសំណង់វៀតណាម លោក Trinh Dinh Dung បានអោយដឹងថា៖ ទស្សនះ១ក្នុងចំណោមទស្សនះសំខាន់ៗ និងកំណត់ទីផ្សារអចលនវត្ថុស្ដា ឡើងវិញ នោះគឺជាការផ្សាភ្ជាប់ដំណោះស្រាយសំរាប់ទីផ្សារអចលនវត្ថុ ជាមួយការ អនុវត្តយុទ្ធសាស្ត្រផ្ទះស្នាក់នៅនៅលើទូទាំងប្រទេស។លោក Trinh Dinh Dung បាន អោយដឹងថា៖ “ នាបច្ចុប្បន្ន តម្រូវការអំពីផ្ទះស្នាក់នៅគឺច្រើនណាស់។ ពីឥឡូវនេះដល់ឆ្នាំ២០២០ វៀតណាមត្រូវការផ្ទះល្វែងចំនួន១លាន។ ដើម្បីអភិវឌ្ឍន៍បានផ្ទះស្នាក់ នៅសង្គមខ្លាំងជាង គឺត្រូវមានប្រភពផ្គត់ផ្គង់ផ្ទះស្នាក់នៅសង្គមច្រើនជាងសំរាប់ ប្រជាជន បានជាយើងត្រូវបន្តសុក្រិតប្រព័ន្ធច្បាប់ដែលទាក់ទិនដល់ការអភិវឌ្ឍន៍ ផ្ទះស្នាក់នៅ។ ទីពីរគឺបណ្តាតំបន់ត្រូវកសាងកម្មវិធីអភិវឌ្ឍន៍ផ្ទះស្នាក់នៅ ជាពិ សេសគឺផ្ទះស្នាក់នៅសង្គម…លៗ” តាមរដ្ឋមន្ត្រី Trinh Dinh Dung ថា៖ ទីផ្សាអចលនវត្ថុ ត្រូវបានស្ដាឡើងវិញ និងប្រភពផ្គត់ផ្គង់ផ្ទះស្នាក់នៅកាន់តែច្រើនជាង តំលៃផ្ទះក៏ស្ថិរភាពជាង។ ដូច្នេះ នេះគឺជាឱកាសល្អសំរាប់ប្រជាជនដែរ៕
Related




