ចិន-កូរ៉េខាងត្បូងពិភាក្សាអំពីរបៀបចាប់ផ្តើមការចរចារ ៦ ភាគីឡើងវិញ
15/11/2013 10:49
(VOVworld) – នាថ្ងៃទី ១៤ វិច្ឆិកា ក្រសួងការបរទេស ចិនបានឲ្យដឹងថា៖ បេសជនពិសេសទទួលបន្ទុកការ ចរចារ ៦ ភាគីនៃប្រទេសនេះ លោក Wu Dai Wei បាន ជួបធ្វើការជាមួយសមភាគីកូរ៉េខាងត្បូង លោក Cho Tae Young ៕

បេសជនពិសេសទទួលបន្ទុកការចរចារ ៦ ភាគីនៃប្រទេសនេះ លោក Wu Dai Wei បានជួបធ្វើការជាមួយសមភាគីកូរ៉េខាងត្បូង លោក Cho Tae Young (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១៤ វិច្ឆិកា ក្រសួងការបរទេសចិនបានឲ្យដឹងថា៖ បេសជនពិសេសទទួលបន្ទុកការចរចារ ៦ ភាគីនៃប្រទេសនេះ លោក Wu Dai Wei បានជួបធ្វើការជាមួយសមភាគីកូរ៉េខាងត្បូង លោក Cho Tae Young ដែល កំពុងមានដំណើរទស្សនកិច្ចនៅចិនដើម្បីពិភាក្សាអំពីរបៀប ចាប់ផ្តើមការចរចារ ៦ ភាគីស្តីពីបញ្ហានុយក្លេអ៊ែររបស់សាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឡើងវិញ។ ក្នុងពេលដែល ចិននិង សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ សង្ឃឹមថា៖ ការចរចារ ៦ ភាគីនឹងត្រូវបានចាប់ផ្តើមឡើងវិញយ៉ាងឆាប់ៗ។ នោះ ជប៉ុនកូរ៉េខាងត្បូង និងអាមេរិកនៅរក្សាទស្សនៈរបស់ខ្លួន ហើយចាត់ទុកថា ៖ បណ្ដាវង់ចរចារ ត្រូវចាប់ផ្តើមឡើងវិញបានដរាណាព្យុងយ៉ាងមានការបោះជំហានជាក់ ស្តែងសំដៅបញ្ឈប់សកម្មវិធីនុយក្លេអ៊ែរ។ នាថ្ងៃដ៏ដែល ក្រសួងការបរទេស អាមេរិកបានឲ្យដឹងថា៖ បេសកជនពិសេសទទួលបន្ទុកគោលយោបាយស្តីពី សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Glyn Davies នឹងទៅ បំពេញទស្សនកិច្ចនៅចិន កូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េនាពាក់កណ្ដាលសប្តាហ៍ខាងមុខ៕
Related






