VOV WorldVOV World
ចិន-អាមេរិកសន្យាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
05/12/2013 09:12
(VOVworld) – នាថ្ងៃទី ៤ ធ្នូ ប្រធានរដ្ឋចិន លោក Xi Jinping បានទទួលជួប សន្ទនាជាមួយអនុប្រធានាធិបីអាមេរិក លោក​ Joe Biden ដែលកំពុងមានដំណើរ ទស្សនកិច្ចនៅចិន។
ចិន-អាមេរិកសន្យាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
អនុប្រធានាធិបីអាមេរិក លោក Joe Biden កំពុងមានដំណើរទស្សនកិច្ចនៅចិន។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៤ ធ្នូ ប្រធានរដ្ឋចិន លោក Xi Jinping បានទទួលជួប សន្ទនាជាមួយអនុប្រធានាធិបីអាមេរិក លោក​ Joe Biden ដែលកំពុងមានដំណើរ ទស្សនកិច្ចនៅចិន។ ថ្លែងមតិក្នុងការទទួលជួបសន្ទនា ប្រធានរដ្ឋ Xi Jinping បាន សម្តែងក្តីសង្ឃឹមថា៖ ដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក លោក​ Joe Biden នឹងពង្រឹងនិងពង្រីកទំនុកទុកចិត្តនិងកិច្ចសហប្រតិបត្តិការរវាង​ប្រទេស ទាំង ២ ឲ្យខ្លាំងក្លាថែមទៀត។ លោក Xi Jinping បានចាត់ទុកថា៖ ចិននិងអាមេរិក គឺជាខឿនសេដ្ឋកិច្ចធំបំផុតលើសកលលោកនិងជាសមាជិកអចិន្ត្រៃយ៍ នៃក្រុម ប្រឹក្សារសន្តិសុខ អ.ស.ប. ដូច្នេះ ភាគីទាំង ២ ត្រូវចែករំលែកបណ្ដាភារកិច្ចសំខាន់ៗ សំដៅរក្សាសន្តិភាពស្ថិរភាពលើពិភពលោកនិងក្នុងការជំរុញការអភិវឌ្ឍន៍។ ប្រធានរដ្ឋចិន លោក Xi Jinping បានសន្យាខំប្រឹងប្រែងជាមួយអាមេរិកជំរុញ កិច្ចសហប្រតិបត្តិការជាក់ស្តែងនិងសហការដោះស្រាយរាល់បញ្ហាក្នុងតំបន់និង អន្តរជាតិជាពិសេសស្វែងរកវិធានការសមស្របសំរាប់ការខ្វែងគំនិតសំដៅ អភិវឌ្ឍន៍ដ៏ចីរភាពទំនាក់ទំនងទ្វេភាគី។រីឯខ្លួនវិញលោកBidenបានចាត់ទុកថា ៖ទំនាក់ទំនងអាមេរិក-ចិនត្រូវកសាងដោយឈរលើទំនុកទុកចិត្ត៕

More