ចិនគាំទ្រការចរចារផ្ទាល់រវាងអាមេរិកនិងស.ប.បកូរ៉េ
19/05/2016 08:41
(VOVworld) - អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Hong Lei បានចេញសេចក្ដីប្រកាសពោលខាង លើក្រោយពីបេក្ខជនប្រធានាធិបតីអាមេរិកនៃគណៈ បក្សសាធារណៈរដ្ឋលោក Donald Trump សំដែងការ ត្រៀមខ្លួនជាស្រេចចរចារជាមួយមេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un សំដៅបញ្ចុះបញ្ចូលព្យុងយ៉ាងបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Hong Lei (រូបថត៖Kyodo/TTXVN) (VOVworld) - ចិននាថ្ងៃទី១៨ ឧសភា បានសំដែងការគាំទ្រចំពោះការចរចាររវាង អាមេរិកនិងស.ប.បកូរ៉េអំពីកម្មវិធីនុយក្លេអ៊ែររបស់ព្យុងយ៉ាង។អ្នកនាំពាក្យក្រសួង ការបរទេសចិនលោក Hong Lei បានចេញសេចក្ដីប្រកាសពោលខាងលើក្រោយពី បេក្ខជនប្រធានាធិបតីអាមេរិកនៃគណៈបក្សសាធារណៈរដ្ឋលោក Donald Trump សំដែងការត្រៀមខ្លួនជាស្រេចចរចារជាមួយមេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un សំដៅបញ្ចុះបញ្ចូលព្យុងយ៉ាងបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ។នេះជា ចំណុចខុសប្លែកធំមួយបើប្រៀបនឹងគោលនយោបាយរបស់រដ្ឋអំណាចរបស់ប្រធា នាធិបតីលោក Barack Obama។គិតតាំងពីមុនមក វ៉ាស៊ីនតោននៅ យកចិត្តទុកដាក់ ដល់ការបង្កើនបទដាក់ទ័ណ្ឌកម្មទៅលើស.ប.បកូរ៉េ រហូតដល់ ពេលណាដែល ព្យុងយ៉ាងត្រៀមខ្លួនជាស្រេចបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរនេះតាមរយៈសកម្ម ភាពជាក់ស្ដែង៕
Related





