ចិនមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការនាវាចរណ៍លើគ្រប់វិស័យជាមួយ អាស៊ាន
29/03/2015 09:18
(VOVworld) – នាថ្ងៃទី ២៨ មិនា សមាជិករដ្ឋាភិបាលចិន លោក Yan Jechi បានឲ្យឹដងថា៖ ប៉ែកាំងសង្ឃឹមទៅលើ កិច្ចសហប្រតិបត្តិការនាវាចរណ៍លើគ្រប់វិស័យ ជាមួយអាស៊ាននឹងក្លាយទៅជារូបសណ្ឋានមួយសំរាប់ ការកសាងផ្លូវសូតលើសមុទ្រ ក្នុងសតិវត្សទី ២១។

ចិនមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការនាវាចរណ៍លើគ្រប់វិស័យជាមួយ អាស៊ាន (Image: VNA) (VOVworld) – នាថ្ងៃទី ២៨ មិនា សមាជិករដ្ឋាភិបាលចិន លោក Yan Jechi បាន ឲ្យឹដងថា៖ ប៉ែកាំងសង្ឃឹមទៅលើកិច្ចសហប្រតិបត្តិការនាវាចរណ៍លើគ្រប់វិស័យ ជាមួយអាស៊ាននឹងក្លាយទៅជារូបសណ្ឋានមួយសំរាប់ការកសាងផ្លូវសូតលើ សមុទ្រ ក្នុងសតិវត្សទី ២១។ ការថ្លែងមតិពោលខាងលើត្រូវបានលោក Yan Jechi នាំចេញនៅ ពិធីបំផុសឆ្នាំសហប្រតិបត្តិការលើវិស័យនាវាចរណ៍រវាងចិននិង អាស៊ាននៅខាងក្រៅ វេទិការទ្វីបអាស៊ី Bao ឆ្នាំ ២០១៥ (BFA) នៅខេត្ត Hainan ភាគខាងត្បូងចិន។ លោក Yan Jechi បានអះអាងថា៖ ចិនត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការជាមួយប្រទេសជាសមាជិកអាស៊ានទាំងឡាយដើម្បីបង្កើត ទំនាក់ទំនងដៃគូនាវាចរណ៍ដើម្បីមានផល ប្រយោជន៍រួមហើយខំប្រឹងប្រែង ជាមួយគ្នាដើម្បីទទួលបានការបោះជំហាន។ ក្នុងពេលនោះ ថ្លែងមតិនៅ ជំនួបជាមួយលោក Yan Jechi ឧបនាយករដ្ឋមន្ត្រីថៃ លោក Tanasak Patimapragorn បានសង្កត់ធ្ងន់ថា៖ បណ្ដាប្រទេសជាសមាជិកអាស៊ានត្រៀម ខ្លួនជាស្រេចបង្កើន កិច្ចសហប្រតិបត្តិការនាវាចរណ៍ជាមួយចិននិងការតភ្ជាប់ទ្វីបអាស៊ី ៕
Related





