ចិនមានបំណងសហការជាមួយអាមេរិកដើម្បីជម្រុញទំនាក់ទំនងអភិវឌ្ឍន៍ស្ថិរភាព
25/04/2014 10:19
(VOVworld)-ចិននិងអាមេរិកគប្បីគោរពគ្នាទៅវិញទៅ មក រួមគ្នាជម្រុញទំនាក់ ទំនងទ្វេភាគីសំដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនិងរឹងមាំ

(VOVworld)-ចិននិងអាមេរិកគប្បីគោរពគ្នាទៅវិញទៅមក រួមគ្នាជម្រុញទំនាក់ទំនងទ្វេ ភាគីសំដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងរឹងមាំ ដោយឈរលើគោល ការជាសារវ័ន្ត ក្នុងទំនាក់ទំនងអន្តរជាតិនិងបណ្តាកិច្ចព្រមព្រៀងដែលបានសម្រេច រវាងប្រទេសទាំង ពីរ។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាយករដ្ឋមន្រ្តីចិន លោក Li Keqiang នាំ ចេញនាថ្ងៃទី២៤មេសា ក្នុងជំនួបសន្ទនាជាមួយគណៈប្រតិភូរដ្ឋ សភាអាមេរិកដឹក នាំដោយសមាជិកសភាគណៈបក្សសាធារណៈរដ្ឋលោក Eric Cantor ដែលកំពុង បំពេញទស្សនកិច្ចនៅប្រទេសចិន។ ចិនមានបំណងសហការជាមួយអាមេរិកដើម្បីជម្រុញទំនាក់ទំនងអភិវឌ្ឍន៍ស្ថិរភាព(TTXVN) នៅទីនេះ លោក Li Keqiang បានដាស់តឿនប្រទេសទាំងពីរ ជម្រុញការ ចរចារអំពីកិច្ចព្រមព្រៀងវិនិយោគនិងធ្វើឲ្យស៊ីជម្រៅថែមទៀតកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ រីឯខ្លួនវិញ លោក Cantor បានសង្កត់ធ្ងន់ ថា ការផ្តួចផ្តើមគំនិតរបស់វ៉ាស៊ីងតោនគឺរឹតបន្តឹងទំនាក់ទំនងជាមួយបណ្តាប្រ ទេសក្នុង តំបន់ប៉ាស៊ីហ្វិក ព្រមទាំងអះអាងថា រដ្ឋសភាអាមេរិកនឹងខំប្រឹងប្រែង ជម្រុញ ទំនាក់ទំនងទ្វេភាគី ឆ្ពោះទៅភាពសម្បូរុងរឿងរួម៕
Related




