VOV WorldVOV World
ចិននិងរុស្ស៊ីពិគ្រោះយោបល់យុទ្ធសាស្រ្តលើកទី១៦
06/11/2013 08:44
(VOVworld)-ក្នុងក្របខ័ណ្ឌការពិគ្រោះយោបល់យុទ្ធ សាស្រ្តចិន-រុស្ស៊ីលើកទី១៦ បណ្តាមន្រ្តីជាន់ខ្ពស់របស់ កងទ័ពនៃប្រទេសទាំងពីរនាថ្ងៃទី៥វិច្ឆិកា
(VOVworld)-ក្នុងក្របខ័ណ្ឌការពិគ្រោះយោបល់យុទ្ធសាស្រ្តចិន-រុស្ស៊ីលើកទី១៦ បណ្តាមន្រ្តីជាន់ខ្ពស់របស់កងទ័ពនៃប្រទេសទាំងពីរនាថ្ងៃទី៥វិច្ឆិកា បានមានជំនួប សន្ទនានៅប៉េកាំង ចិន និងឯកភាពបង្កើនទំនាក់ទំនងយោធាទ្វេភាគី។ ថ្លែងមតិ នៅក្នុងជំនួបជាមួយ អគ្គសេនាធិការរងនៃបណ្តាកងកម្លាំងប្រដាប់អាវុធរុស្ស៊ីនិង ជា ប្រធាននាយកដ្ឋានកលយុទ្ធលោក Vladimir Zarudnitskiy អគ្គសេនាធិការ កងទ័ពរំដោះប្រជាជនចិន (PLA)លោក Fang Feng Huiចាត់ទុកថា ទំនាក់ ទំនង លើគ្រប់វិស័យ យុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ីបានរក្សាកម្លាំង ពលំវិជ្ជមានសម្រាប់ការអភិវឌ្ឍន៌។ លោក Fang Feng Hui  អះអាង ថា “ទំនាក់ ទំនងយោធានៃប្រទេសទាំងពីរគឺជាសក្ខីភាពក្នុងឳកាសអភិវឌ្ឍន៌ថ្មី” ព្រមទាំងអំ ពាវនាវភាគីទាំងពីរបង្កើនការផ្លាស់ប្តូរជាន់ខ្ពស់ និងពិ គ្រោះយោបល់យុទ្ធសាស្រ្ត ផងដែរ។         រីឯខ្លួនវិញ លោក Zarudnitskiy ឲ្យដឹងថា ក្នុងឳកាសនេះដែរភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីទំនាក់ទំនងយោធាទ្វេភាគី ស្ថានភាពអន្តរជាតិ និងតំ បន់ក៏ដូចជាបណ្តាបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា៕