VOV WorldVOV World
ចិននិងតៃវ៉ាន់ឯកភាពបង្កើតការិយាល័យតំណាង
08/11/2015 08:55
(VOVworld)-ប្រធានរដ្ឋចិនលោក Xi Jinping និងប្រមុខ រដ្ឋអំណាចតំបន់ ដែនដីតៃវ៉ាន់(ចិន) លោក Ma Ying-jeou
ចិននិងតៃវ៉ាន់ឯកភាពបង្កើតការិយាល័យតំណាង
ចិននិងតៃវ៉ាន់ឯកភាពបង្កើតការិយាល័យតំណាង (VOVworld)-ប្រធានរដ្ឋចិនលោក Xi Jinping និងប្រមុខរដ្ឋអំណាចតំបន់ ដែនដី តៃវ៉ាន់(ចិន) លោក Ma Ying-jeou នាថ្ងៃទី៧វិច្ឆិកាបានមានជំនួបសន្ទនាជាប្រវត្តិ សាស្ត្រនៅសណ្ឋាគា Shangri-La នៅប្រទេសសឹង្ហបុរី។ នេះជាជំនួប លើកដំបូង រវាងថ្នាក់ដឹកនាំនៃភាគីទាំងពីរតាំងពីឆ្នាំ១៩៤៩មក។បញ្ហាសន្តិ ភាពនិងកិច្ច សហប្រតិបត្តិការរវាងចិននិងតៃវ៉ាន់ជាខ្លឹមសាសំខាន់ក្នុងជំនួប នេះ។ ថ្លែងមតិ នៅទីនេះ ប្រធានរដ្ឋចិន បានអះអាងថា គ្មានអនុភាពណា មួយអាចបំបែក ដៃសមុទ្រតៃវ៉ាន់ទាំងពីរនេះបានឡើយ ព្រមទាំងអំពាវនាវ ឲ្យភាគីទាំងពីរត្រូវ កំណត់ទិសដៅសម្រាប់អភិវឌ្ឍន៍ទំនាក់ទំនងរវាងភាគី ទាំងពី។ រីឯខ្លួនវិញ លោក Ma Ying-jeou បានអំពាវនាវភាគីទាំងពីរ បង្កើត ខ្សែ Hotline រវាងការិយាល័យទទួល បន្ទុកបញ្ហាតៃវ៉ាន់ចំណុះ ក្រុមប្រឹក្សាជាតិ ចិនជាមួួភាគីតៃវ៉ាន់។ បន្ទាប់ពីជំនួប ភាគីទាំងពីរបានបើកសន្និសីទកាសែត។ ចំពោះបញ្ហា ដែលចិននិងតៃវ៉ាន់បង្កើត ការិយាល័យតំណាងនៃភាគីនីមួយៗ លោក Xi Jinping បានឲ្យដឹងថា ភាគីតាំងពីរ ត្រូវជម្រុញដំណើការនេះយ៉ាងឆាប់ៗ៕