VOV WorldVOV World
ចិនបង្កភាពតានតឹងនៅសមុទ្រខាងកើតគឺដើម្បីគោលដៅនយោបាយ
29/05/2014 10:45
(VOV)_ ចិនបង្កភាពតានតឹងនៅសមុទ្រខាងកើតគឺដើម្បីគោលដៅ​នយោបាយ។ នេះគឺជាសេចក្ដីប្រកាសដែលបានប្រធានអនុគណៈកម្មាធិការពង្រាយកងកម្លាំងនិងកម្លាំងលើសមុទ្រ ចំណុះគណៈកម្មាធិការកងកម្លាំងយោធាសភាជាន់ទាបអាមេរិក លោក Randy Forbes
ចិនបង្កភាពតានតឹងនៅសមុទ្រខាងកើតគឺដើម្បីគោលដៅនយោបាយ
ចិនបង្កភាពតានតឹងនៅសមុទ្រខាងកើតគឺដើម្បីគោលដៅនយោបាយ(TTXVN)           (VOV)_ ចិនបង្កភាពតានតឹងនៅសមុទ្រខាងកើតគឺដើម្បីគោលដៅ​នយោ បាយ។ នេះគឺជាសេចក្ដីប្រកាសដែលបានប្រធានអនុគណៈកម្មាធិការពង្រាយកង កម្លាំងនិងកម្លាំងលើសមុទ្រ ចំណុះគណៈកម្មាធិការកងកម្លាំងយោធាសភាជាន់ទាប អាមេរិក លោក Randy Forbes នាថ្ងៃទី ២៨ ឧសភា​ បន្ទាប់ពីសេចក្ដីប្រកាសនានារបស់ សមាជិកសភាជាន់ទាបអាមេរិកផ្សេងៗ។ បណ្ដាសេចក្ដីប្រកាសនេះត្រូវបាននាំចេញ  បន្ទាប់ពីអំពើបង្ករឿងហេតុរបស់​ចិននៅតំបន់សមុទ្រខាងកើតពិសេសគឺពេលដែល ទូកនេសាទ១គ្រឿងរបស់វៀតណាម ត្រូវនាវារបស់ចិនបុកលិច ជិតនៅនឹងកន្លែង ដែលចិនបានដាក់ស្ថានីយខួង Haiyan Shinyou 981 នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ  និងតំបន់ខ្ពងរាប​បាត​សមុទ្រវៀតណាម។ នាពេលនោះ នៅសិក្ខាសាលាស្ដីពីច្បាប់សមុទ្រអន្តរជាតិ ដោយក្រសួងការបរ ទេសអ៊ីតាលី ព្រឹទ្ធសភាអ៊ីតាលី និងវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ​អ៊ីតាលី (CESI) បាន រួមសហការ រៀបចំឡើងនាថ្ងៃទី ២៨ ឧសភា។ថ្លែង​មតិនៅ​ទីនេះសមាជិកព្រឺទ្ធសភា  Pierferdinando Casini  ប្រធានគណៈកម្មា​ធិ​ការកិច្ចការបរទេស ព្រឹទ្ធសភាអ៊ីតាលី បានប្រកាសថា៖ Rome បាន​ព្រួយ​បារម្មណ៍​យ៉ាងខ្លាំងក្លាចំពោះអំពើរបស់ចិននៅ សមុទ្រខាងកើត។ លោក   ​Pierferdinando Casini  ក៏បានអះអាងដែរថា៖ បញ្ហាសមុទ្រ ខាងកើតត្រូវដោះ​ស្រាយតាមរយៈការចរចារសន្តិភាព ឈរលើអនុសញ្ញាអង្គការសហ​ប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ ពិភាក្សាអំពីបណ្ដាព័ត៍មានដែលទាក់ទិនដល់សភាពការណ៍នៅសមុទ្រខាងកើត  ក្នុងកិច្ចប្រជុំ នាថ្ងៃទី២៨ ឧសភា នៅទីក្រុងមូស្គូ​ (រុស្ស៊ី) បណ្ដា​សមាជិកគណៈកម្មាធិ ការ មជ្ឈឹមសមាគមមិត្តភាពរុស្ស៊ី-វៀតណាម បានអះ​អាងថា៖ រាល់​ជំលោះដែនដី និង ពិសេសគឺ​ជំលោះអធិបតេយ្យភាពលើ​សមុទ្រ ​ត្រូវដោះស្រាយដោយការចរចារសន្តិ ភាព។ បណ្ដាដំណាងបាន​សង្កត់ធ្ងន់ថា៖ ក្នុងបទថ្លែងមតិ​ ប្រធានាធិបតីរុស្ស៊ី បាន អះអាង​ជាច្រើនលើកច្រើនសារថា៖ រុស្ស៊ីនិងវៀតណាមបាននិងកំពុងមានទំនាក់​ទំនងដៃគូរយុទ្ធសាស្ត្រ។ រុស្ស៊ីគាំទ្រទស្សនះ​ដោះស្រាយ​ជំលោះដោយសន្តិវិធី៕