ចិនប្រកាសភារកិច្ចសេដ្ឋកិច្ចសំខានៗក្នុងឆ្នាំ២០១៦
15/12/2015 06:54
(VOVworld) - តាមសេចក្ដីប្រកាសនេះដែរ ក្នុងឆ្នាំ ២០១៦ ចិននឹងបន្តជំរុញការផ្លាស់ ប្ដូរថ្មីអង្គភាពអាជីវ កម្មតាមរយៈវិធានការជួយឧបត្ថម្ភហិរញ្ញវត្ថុនានា ក្នុង នោះមាន ការកាត់បន្ថយចំណាយទិញនិងលក់ ពន្ធ និងចំណាយធានារ៉ាប់រង់។

(រូបថត៖Xinhua/TTXVN) (VOVworld) - បក្សកុម្មុយនីស្តចិន (CPC) នាថ្ងៃទី១៤ ធ្នូ បានប្រកាសភារកិច្ចសេដ្ឋ កិច្ចសំខាន់ៗក្នុងឆ្នាំ២០១៦ ដែលជាឆ្នាំដំបូងក្នុងផែនការ៥ឆ្នាំលើកទី១៣នៃប្រទេស នេះ។សេចក្ដីប្រកាសដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរបស់ការិយាល័យ នយោបាយគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ក្រោមអធិបតី ភាពរបស់ ប្រធានាធិបតីលោក Xi Jinping បានលើកច្បាស់ថា សំដៅកាត់បន្ថយ បរិមាណផ្ទះ សម្បែងនៅសេសសល់ ពលករដែលមកពីជនបទនឹងត្រូវបានផ្ដល់លិខិតអនុញ្ញាត្តិ ឲ្យរស់នៅក្នុងទីក្រុងហើយមានសិទ្ធិទិញផ្ទះសម្បែងនៅទីក្រុងទៀតផង។តាម សេចក្ដីប្រកាសនេះដែរ ក្នុងឆ្នាំ២០១៦ ចិននឹងបន្តជំរុញការផ្លាស់ ប្ដូរថ្មីអង្គភាពអាជីវ កម្មតាមរយៈវិធានការជួយឧបត្ថម្ភហិរញ្ញវត្ថុនានា ក្នុងនោះមាន ការកាត់បន្ថយ ចំណាយទិញនិងលក់ ពន្ធនិងចំណាយធានារ៉ាប់រង់។រដ្ឋា ភិបាលនឹងទប់ស្កាត់ព្រម ទាំងលុបចោលរាល់ហានិភ័យហិរញ្ញវត្ថុដែលមានចរិតលក្ខណៈតំបន់និងប្រព័ន្ធ ហើយផ្ដល់អាទិភាពសំរាប់សន្តិសុខសង្គម ហិរញ្ញវត្ថុ ពន្ធ បែបបទរដ្ឋបាលនិងកែ ទម្រង់ក្រុមហ៊ុនរដ្ឋ៕
Related





