ចិនអះអាងនូវកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើងសំដៅចាប់ផ្តើមការចរចារ ៦ ភាគីឡើងវិញ
10/10/2015 07:30
(VOVworld) – នាថ្ងៃទី៩ តុលា សមាជិកអចិន្ត្រៃយ៍ ការិយាល័យនយោបាយបក្ស កម្មុយនិស្តចិន លោក Liu Yunshan ដែលកំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាង ជើង បានជួបចរចារជាមួយថ្នាក់ដឹកនាំប្រទេសម្ចាស់ផ្ទះ លោក Kim Jong-un។

ចិនអះអាងនូវកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើងសំដៅចាប់ផ្តើមការចរចារ ៦ ភាគីឡើងវិញ (Image: VNA) (VOVworld) – នាថ្ងៃទី៩ តុលា សមាជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយបក្ស កម្មុយនិស្តចិន លោក Liu Yunshan ដែលកំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង បានជួបចរចារជាមួយថ្នាក់ដឹកនាំប្រទេសម្ចាស់ផ្ទះ លោក Kim Jong-un។ ក្នុងជំនួប នេះ លោក Liu Yunshan បានអះអាងថា៖ ចិនត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ ជាមួយសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េក្នុងការខំប្រឹង ប្រែងចាប់ ផ្តើមការចរចារ ៦ ភាគីស្តីពីបញ្ហានុយក្លេអ៊ែរឡើងវិញ។ រីឯខ្លួនវិញ ថ្នាក់ដឹកនាំ Kim Jong-un បានឲ្យដឹងថា៖ ប្រទេសកូរ៉េខាងជើងត្រូវមាន បរិយាកាសដោយ សន្តិភាពនិងស្ថិរភាពមួយ ក្នុងកាលៈទេសៈ ប្រទេសនេះ កំពុងខំប្រឹងប្រែង អភិវឌ្ឍន៍សេដ្ឋកិច្ចនិងកែលំអរជីវភាពរស់នៅរបស់ប្រជាជន។ លោក Liu Yunshan បានផ្ញើរមកថ្នាក់ដឹកនាំ Kim Jong-un សំបុត្ររបស់ ប្រធានរដ្ឋចិន លោក Xi Jinping ក្នុងឱកាសរំលឹកខួបអនុសារវរីយ៍លើកទី ៧០ ទិវាបង្កើតបក្ស ពលករសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ៕
Related
More




