VOV WorldVOV World
ចិនសន្យាធានាផលប្រយោជន៍សមភាពសំរាប់វិនិយោគិនអាមេរិក
24/09/2015 10:24
(VOVworld) - ប្រធានាធិបតីចិនលោក Xi Jinping បាន សន្យាថា ចិននឹងធានាផលប្រយោ ជន៍សមភាពសំរាប់ អង្គភាពអាជីវកម្មអាមេរិកដែលកំពុងធ្វើសកម្មភាពនៅ ចិន លុបចោលរបងចំពោះមជ្ឈដ្ឋានវិនិយោគិនបរ ទេសក៏ដូចជាជំរុញខ្លាំងកិច្ចការពារកម្មសិទ្ធិបញ្ញា។
ចិនសន្យាធានាផលប្រយោជន៍សមភាពសំរាប់វិនិយោគិនអាមេរិក
លោក Xi Jinping នៅក្នុងជំនួបសន្ទនាជាមួយនាយកប្រតិបត្តិ៣០នាក់នៃសម្ព័ន្ធក្រុមហ៊ុនជួរមុខរបស់អាមេរិកនិងចិន (រូបថត៖AFP/TTXVN) (VOVworld) - ក្នុងថ្ងៃទីពីរនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅអាមេរិក ថ្ងៃទី២៣ កញ្ញា ប្រធានាធិបតីចិនលោក Xi Jinping បានសន្យាថា ចិននឹងធានាផលប្រយោជន៍សម ភាពសំរាប់អង្គភាពអាជីវកម្មអាមេរិកដែលកំពុងធ្វើសកម្មភាពនៅចិន លុបចោល របងចំពោះមជ្ឈដ្ឋានវិនិយោគិនបរទេសក៏ដូចជាជំរុញខ្លាំងកិច្ចការពារកម្មសិទ្ធិ បញ្ញា។ថ្លែងមតិនៅជំនួបសន្ទនាជាមួយនាយកប្រតិបត្តិ៣០នាក់នៃសម្ព័ន្ធក្រុមហ៊ុន ជួរមុខរបស់អាមេរិកនិងចិននៅទីក្រុង Seattle លោក Xi Jinping បានសន្យាថា និង កែទម្រង់ច្បាប់ស្ដីពីការវិនិយោគបរទេស ហើយបន្តកសាង បរិយាកាសអង្គភាព អាជីវកម្ម”បើកទ្វារនិងផ្អែកលើមូលដ្ឋានច្បាប់”ដើម្បីបង្ក លក្ខណៈងាយស្រួល សំរាប់ក្រុមហ៊ុនអាមេរិកដែលកំពុងធ្វើអាជីវកម្មនៅចិន៕