VOV WorldVOV World
ចិនដោះសារឲ្យសកម្មភាពធ្វើសមយុទ្ធយោធារបស់ខ្លួននៅសមុទ្រខាងកើត
26/07/2015 07:42
(VOVworld)-ដោយមិនអើពើរដល់ការប្រឆាំងជំទាស់ យ៉ាងខ្លាំងក្លារបស់វៀតណាមនិងសធារមតិអន្តរជាតិ ចិននៅតែបន្តអនុវត្តរាល់សកម្មភាព
ចិនដោះសារឲ្យសកម្មភាពធ្វើសមយុទ្ធយោធារបស់ខ្លួននៅសមុទ្រខាងកើត
(VOVworld)-ដោយមិនអើពើរដល់ការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លារបស់វៀតណាម និងសធារមតិអន្តរជាតិ ចិននៅតែបន្តអនុវត្តរាល់សកម្មភាពធ្វើសមយុទ្ធខុសច្បាប់ នៅតំបន់ភាគឦសានចំណុះប្រជុំកោះ Hoang Sa របស់វៀតណាម ហើយថែមទាំង ឡើងសម្លេង ដោះសារឲ្យសកម្មភាពធ្វើសមយុទ្ធនេះរបស់ខ្លួនផង ដែរ។ ចិនបាន ចាត់ទុក នេជាសកម្មភាពធ្វើសមយុទ្ធប្រចាំឆ្នាំ និងស្របជាមួយ ការកំណត់របស់ អន្តរជាតិ។ តាមសេចក្តីជូនដំណឹងរបស់នាយកដ្ឋានគយចិនថា ការធ្វើសមយុទ្ធ នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី៣១កក្កដា នៅភាគ អាគ្នេយ៍របស់ខេត្ត ហាយណាន(ចិន)។ ចំពោះមុខការប្រឆាំងជំទាស់យ៉ាងខ្លាំង ក្លារបស់វៀតណាម និងសហគមន៍អន្តរជាតិ នាថ្ងៃទី២៥កក្កដា ភាគីចិនបានឡើង សម្លេងដោះសារ ឲ្យសកម្មភាពនេះរបស់ខ្លួន។​ ភាគីចិននៅតែចាត់ទុកថា ការធ្វើ សមយុទ្ធនេះគឺសម ស្របនឹងការកំណត់និងច្បាប់អន្តរជាតិ ព្រមទាំងប្រកាសថា ចិននឹងបន្តរៀប ចំរាល់ការធ្វើសមយុទ្ធស្រដៀងគ្នានាពេលខាងមុខទៀតផង៕