VOV WorldVOV World
ចំណុចគួរឲ្យចាប់អារម្មណ៍ក្នុងទិវាកំណាព្យវៀតណាមលើកទី២។
12/02/2014 10:06
ទិវាកំណាព្យវៀតណាមលើកទី២ឆ្នាំ២០១៤ប្រព្រឹតទៅក្នុង រយះពេល២ថ្ងៃគឺថ្ងៃទី១៤និងទី១៥ខែទី១តាម​ច័ន្ទគតិនៅ Van Mieu-Quoc Tu Giam​ទីក្រុងហាណូយ។
ចំណុចគួរឲ្យចាប់អារម្មណ៍ក្នុងទិវាកំណាព្យវៀតណាមលើកទី២។
            ចំណុចគួរឲ្យចាប់អារម្មណ៍ក្នុងទិវាកំណាព្យវៀតណាមលើកទី២(រូបថត VNA) Vovworld- ទិវាកំណាព្យវៀតណាមលើកទី២ឆ្នាំ២០១៤ប្រព្រឹតទៅក្នុងរយះពេល ២ថ្ងៃគឺថ្ងៃទី១៤និងទី១៥ខែទី១តាម​ច័ន្ទគតិ(ពោលគឺថ្ងៃទី១៣និងទិ១៤កុម្ភ)នៅ Van Mieu-Quoc Tu Giam​ទីក្រុងហាណូយ។ព្រលានកំណាព្យសំខាន់ចំនួន២នៅ បានរក្សាក្នុងទិវាកំណាព្យ វៀតណាមឆ្នាំនេះ។នោះជាព្រលានកំណាព្យប្រពៃណី និងព្រលានកំណាព្យសំរាប់ជនវ័យក្មេង។រួមជាមួយនោះនៅមានព្រលានកំណាព្យ របស់ក្លិបចំនួន២៦និងមហាវិទ្យាល័យផ្សេង៤ទៀត។ដោយប្រធានបទ” និទាឃរដូវ និងទឹកដី “បណ្តាកម្ម​វិធីសិល្បះថ្លែងសូត្រកំណាព្យក្នុងទិវានេះនឹងប្រមូលផ្តុំទៅលើ ការអះអាងនូវអធិបតេយ្យភាពអំពីកោះសមុទ្ររបស់មាតុប្រទេសក៍ដូចជាពិធីរំលឹក ខួបលើកទី៦០នៃទិវាជ័យជំនះ Dien BienPhu៕