VOV WorldVOV World
ច្បាប់ចាត់តាំងអយ្យការប្រជាជន(ធ្វើវិសោធនកម្ម)៖ធានាសិទ្ធិមនុស្ស សិទ្ធិនិងកាតព្វកិច្ចរបស់ពលរដ្ឋ
13/03/2014 10:26
Vovworld-នាព្រឹកថ្ងៃទី១៣មិនា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបន្ត​សម័យ​ប្រជុំលើកទី២៦បានផ្ដល់មតិអំពីគំរោងច្បាប់ចាត់តាំងអយ្យការប្រជាជន​ធ្វើ​វិសោធនកម្ម។
ច្បាប់ចាត់តាំងអយ្យការប្រជាជន(ធ្វើវិសោធនកម្ម)៖ធានាសិទ្ធិមនុស្ស សិទ្ធិនិងកាតព្វកិច្ចរបស់ពលរដ្ឋ
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានស្នើរគណៈតាក់តែងត្រូវបន្តជាក់ស្ដែងបនីយកម្មច្បាស់ជាងនូវស្មារតីនៃរដ្ឋធម្មនុញ្ញ។ (hanoimoi.com.vn)         Vovworld-នាព្រឹកថ្ងៃទី១៣មិនា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបន្ត​សម័យ​ប្រជុំលើកទី២៦បានផ្ដល់មតិអំពីគំរោងច្បាប់ចាត់តាំងអយ្យការប្រជាជន​ធ្វើ​ វិសោធនកម្ម។ ដើម្បីធានាសិទ្ធិមនុស្សសិទ្ធិនិងកាតព្វកិច្ចរបស់ពលរដ្ឋដូចជាក្នុង​រដ្ឋធម្មនុញ្ញបានលើកឡើងអំពីភារកិច្ចរបស់អយ្យការប្រជាជន ប្រធានរដ្ឋសភា​វៀត ណាម​លោក Nguyen Sinh Hung បានស្នើរគណៈតាក់តែងត្រូវបន្ត​ជាក់ស្ដែងបនីយកម្ម​​ ច្បាស់​ជាងនូវស្មារតីនៃរដ្ឋធម្មនុញ្ញ។ ដោះស្រាយអំពីខ្លឹមសារ​នេះ ប្រធាន​មហាអយ្យ ការ​ប្រជាជនកំពូលលោក Nguyen Hoa Binh បានថ្លែងថា៖         “ក្នុងរដ្ឋធម្មនុញ្ញនាបច្ចុប្បន្នលើកច្បាស់សិទ្ធិមនុស្សនិងវិធានការត្រួតពិនិត្យ​វិធានការទាក់ទិនដល់ការដាក់គំហិតសិទ្ធិមនុស្ស។ យើងខ្ញុំក៏ជ្រួតជ្រាបស្មារតី​របស់​រដ្ឋធម្មនុញ្ញធានាក្នុងពេលស្ថាប័នប្តឹងតវ៉ាផ្សព្វផ្សាយសេចក្តីសំរេចទាក់ទិនដល់សិទ្ធិ មនុស្សសុទ្ធតែមានការឃ្លាំមើលតឹងរឹងរបស់អយ្យការ។”         តាមរបៀបវារៈនារសៀលថ្ងៃទី១៣មិនា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​បន្ត​ធ្វើការផ្ដល់មតិអំពីគំរោងច្បាប់ថវិការដ្ឋ(ធ្វើវិសោធនកម្ម)៕

More