VOV WorldVOV World
Da Nang ត្រៀមរៀបចំយ៉ាងម៉ត់ចត់សម្រាប់សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧
28/06/2017 10:02
(VOVWORLD) -នាព្រឹកថ្ងៃទី ២៨ មិថុនា នៅក្នុងសន្និសីទនៃគណៈកម្មាធិការបក្សទីក្រុង Da Nang បើកទូលាយ តំណាងគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា កិច្ចការត្រៀមរៀបចំសម្រាប់សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧
Da Nang ត្រៀមរៀបចំយ៉ាងម៉ត់ចត់សម្រាប់សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧
 Da Nang ត្រៀមរៀបចំយ៉ាងម៉ត់ចត់សម្រាប់សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ នាព្រឹកថ្ងៃទី ២៨ មិថុនា នៅក្នុងសន្និសីទនៃគណៈកម្មាធិការបក្សទីក្រុង Da Nang បើកទូលាយ តំណាងគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា កិច្ចការត្រៀមរៀបចំសម្រាប់សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១១ វិច្ឆិកា ត្រូវបានត្រៀមរៀបចំយ៉ាងម៉ត់ចត់។ តាមនោះ មជ្ឈមណ្ឌលសារព័ត៌មានបម្រើអ្នកយកព័ត៌មានអន្តរជាតិជាង ២០០០ នាក់ត្រូវបានត្រៀមខ្លួនជាស្រេច។ បណ្ដាដងវិថីសំខាន់ៗត្រូវបានជួសជុល និងកែលម្អ។ បណ្ដាទីតាំងរៀបចំសន្និសីទក៏ត្រូវបានកែលម្អហើយឆ្លើយតបនឹងតម្រូវការរៀបចំព្រឹត្តិការណ៍សំខាន់ៗនេះ។ព្រលានយន្តហោះ Da Nang ធានាបានកន្លែងចុះចតសម្រាប់យន្តហោះ។ ហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន អគ្គិសនី សុវត្ថិភាពស្បៀងអាហារអនាម័យ ការបង្ការអគ្គិភ័យ កម្មាភិបាល អ្នកស្ម័គ្រចិត្ត ត្រូវបានត្រៀបរៀបចំយ៉ាងម៉ត់ចត់៕