ទាក់ទាញយ៉ាងខ្លាំងក្លាការវិនិយោគទៅក្នុងខេត្ត Tuyen Quang
27/02/2017 10:26
(VOVworld)-នាព្រឹកថ្ងៃទី២៧កុម្ភៈនៅទីក្រុង Tuyen Quang បានប្រព្រឹត្តទៅសន្និ សីទពន្លឿនវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ខេត្ត Tuyen Quang ឆ្នាំ២០១៧។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទ (រូបថតៈ VOV) (VOVworld)-នាព្រឹកថ្ងៃទី២៧កុម្ភៈនៅទីក្រុង Tuyen Quang បានប្រព្រឹត្តទៅសន្និ សីទពន្លឿនវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ខេត្ត Tuyen Quang ឆ្នាំ២០១៧។ អញ្ជើញចូលរួមក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានជូនដំណងទៅវិនិយោគិននានាអំពីការដែលរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីបានដោះស្រាយនូវសំណើររបស់ខេត្ត Tuyen Quang នៅក្នុង ជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តនាថ្ងៃទី២៦កុម្ភៈ សំដៅជម្រុញការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមក៏ដូចជាបង្កើតបរិយាកាសវិនិយោគងាយស្រួលសម្រាប់ខេត្តផង ដែរ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “រដ្ឋាភិបាលសំណូមពរឲ្យខេត្ត Tuyen Quang បន្តធ្វើការកែទម្រង់ ផ្លាស់ប្តូរថ្មី យ៉ាងខ្លាំងក្លា ជាពិសេសគឺកែទម្រង់បែបបទរដ្ឋបាលដែលមុនបង្អស់ឡឺបែបបទរដ្ឋ បាលសម្រាប់បរិយាកាសវិនិយោគធ្វើអាជីវកម្មល្អបំផុត។ ខ្ញុំសង្កេតឃើញថា ខេត្ត ក៏ទទួលបានការរីកចំរើនជាច្រើនដែរ ប៉ុន្តែការរៀបចំណាត់ថ្នាក់វិនិយោគរបស់ខេត្ត នៅទាបណាស់។តាមនោះ ចំណាត់ថ្នាក់ទី៤៨គឺជាការខិត្តខំប្រឹងប្រែងហើយ ប៉ុន្តែ យើងខ្ញុំក៏ស្រុះចិត្តគំនិតចំពោះមតិដែលថ្នាក់ដឹកនាំខេត្តនាំចេញនោះគឺឈានទៅ ឈរលំដាប់ថ្នាក់ទី២០ផងដែរ”។ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិននានានោះ រដ្ឋាភិបាលបាន ប្តេជ្ញាកសាងរដ្ឋាភិបាលសុចរិត ស្ថាបនាអភិវឌ្ឍន៍ ធ្វើសកម្មភាពបម្រើប្រជាជននិង អង្គភាពអាជីវកម្ម។ ខិត្តខំប្រឹងប្រែងនាំវៀតណាមឈរលំដាប់ថ្នាក់ទី៤ក្នុងចំណោម ប្រទេសជួរមុខអាស៊ានអំពីបរិយាកាសធ្វើអាជីវកម្ម៕
Related





