ទទួលសំណុំឯកសារនិងផែនទី៖ Hoang Sa, Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ
11/03/2015 10:29
(VOV)_ នាព្រឹកថ្ងៃទី១១ មិនា នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានប្រព្រឹត្តទៅពិធីទទួលនិងតាំងបង្ហាញឯកសារ ផែនទីចំនួន១៨០ ៖ Hoang Sa, Truong Sa របស់វៀតណាម

ទទួលសំណុំឯកសារនិងផែនទី៖ Hoang Sa, Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ (VOV)_ នាព្រឹកថ្ងៃទី១១ មិនា នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានប្រព្រឹត្ត ទៅពិធីទទួលនិងតាំងបង្ហាញឯកសារ ផែនទីចំនួន១៨០ ៖ Hoang Sa, Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ ដោយក្រសួងព័ត៍មាន និងផ្សព្វផ្សាយវៀតណាមប្រគល់ជូន។ នៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងព័ត៍មាននិង ផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan បានអោយដឹងថា៖ ឯកសារទាំង នេះជាផ្នែក១នៃបណ្ដាសំណុំឯកសារដែលវៀតណាមប្រមូលផ្តុំបាននៅក្នុងនិង ក្រៅប្រទេស។ ឯកសារទាំងនេះមានតំលៃខាងគតិយុត្តិ និងប្រវត្តិសាស្ត្រខ្លាំងក្លា ក្នុងការអះអាងនិងបញ្ជាក់ថាវៀតណាមបានបង្កើតអធិបតេយ្យភាពចំពោះប្រជុំ កោះទាំងពីរ Hoang Sa, Truong Sa ពីយូរណាស់មកហើយ៕
Related
More




