ទេសចរណ៍វៀតណាមត្រៀមរៀបចំផ្សព្វផ្សាយ clip ថ្មីជាមួយអន្តរជាតិ
02/10/2015 09:33
(VOVworld) - ប្រធានអគ្គនាយកដ្ឋានទេសចរណ៍វៀត ណាមលោក Nguyen Van Tuan បានឲ្យ ដឹងថា អគ្គនា យកដ្ឋានគ្រោងនឹងបង្ហាញមុខ clip ផ្សព្វផ្សាយទេស ចរណ៍លើរលក ទូរទស្សន៍អន្តរជាតិនាពេលខាងមុខ នេះ។

រមណីយដ្ឋានដ៏ល្បីឈ្មោះនានារបស់វៀតណាម (VOVworld) - នៅសន្និសីទបូករសុបសកម្មភាពក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៥ លើវិស័យវប្បធម៌ កីឡានិងទេសចរណ៍ ដែលត្រូវបានរៀបចំឡើងនាថ្ងៃទី២ តុលា ប្រធានអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមលោក Nguyen Van Tuan បានឲ្យដឹង ថា អគ្គនាយកដ្ឋានគ្រោងនឹងបង្ហាញមុខ clip ផ្សព្វផ្សាយទេសចរណ៍លើរលកទូរ ទស្សន៍អន្តរជាតិនាពេលខាងមុខនេះ។clip ផ្សព្វផ្សាយនេះមានប្រវែង៣០វិនាទី ដោយអគ្គនាយកដ្ឋានទេសចរណ៍សហការជាមួយកម្មវិធីអភិវឌ្ឍន៍សមត្ថភាព ទេសចរណ៍មានការទទួលខុសត្រូវជាមួយបរិស្ថាននិងសង្គមដោយសហភាពអឺរ៉ុប ផ្ដល់ជំនួយឧបត្ថម្ភ។ចាប់ពីថ្ងៃទី២០ តុលាខាងមុខ អគ្គនាយកដ្ឋានទេសចរណ៍ វៀតណាមនឹងចុះហត្ថលេខាលើកិច្ចសន្យាដែលផ្សព្វផ្សាយ clip នេះ៣០០លើក លើកាណាល់ទូរទស្សន៍ Channel របស់អង់គ្លេស៕
Related





