VOV WorldVOV World
ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម-អូស្ត្រាលី
01/06/2016 09:09
(VOVworld)-នារសៀលថ្ងៃទី៣១ឧសភា ក្នុងការជួបជាមួយឯកអគ្គរដ្ឋទូតអូស្រ្តា លីប្រចាំនៅវៀតណាម លោក Hugh Borrowman
ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម-អូស្ត្រាលី
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ជួបជាមួយឯកអគ្គរដ្ឋទូតអូស្រ្តា លីប្រចាំនៅវៀតណាម លោក Hugh Borrowman (VOVworld)-នារសៀលថ្ងៃទី៣១ឧសភា ក្នុងការជួបជាមួយឯកអគ្គរដ្ឋទូតអូស្រ្តា លីប្រចាំនៅវៀតណាម លោក Hugh Borrowman ដែលលោកមកជំរាបលាបញ្ចប់ បេសកកម្មការទូតនៅវៀតណាម នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះរាល់ការរួមចំណែកសកម្មរបស់ លោកឯកអគ្គរដ្ឋទូតក្នុងការធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធ​សាស្ត្រលើគ្រប់វិស័យវៀតណាម-អូស្ត្រាលី។​លោក Nguyen Xuan Phuc ក៏បាន សម្តែងនូវចំណាប់អារម្មណ៍របស់ខ្លួនចំពោះតួលេខនិស្សិតវៀតណាមចំនួន៣០ ម៉ឺននាក់ដែលកំពុងបំពេញការសិក្សារៀនសូត្រនៅអូស្ត្រាលី ហើយនាំឲ្យវៀត ណាម ក្លាយទៅជាប្រទេសមានចំនួននិស្សិតកំពុងសិក្សារៀនសូត្រនៅអូស្ត្រាលី ច្រើន បំផុត។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងថា ភាគី ទាំងពីរ បន្តជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងបង្កលក្ខណៈងាយ ស្រួល សម្រាប់ទំនិក សិផល ជលផលរបស់វៀតណាមជ្រាបចូលទីផ្សាររបស់ អូស្ត្រាលី។         រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអ Borrowman បានជឿជាក់ថា នាពេលខាងមុខ ទំនាក់ទំនង រវាង ប្រទេសទាំងពីរនឹងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់ វិស័យ ។ លោកក៏បានបន្តថា ទោះបីក្នុងឋានៈណាក៏ដោយ លោកក៏ខិតខំប្រឹង ប្រែង ជម្រុញកិច្ចសហប្រតិបត្តិការរវាងវៀត ណាមជាមួយអូស្ត្រាលីផងដែរ៕