ទីក្រុងDa Nang ប្រគល់អំណោយ១ពាន់ចំណែកជូនជនរងគ្រោះដោយជាតិគីមីពុលព័ណ៍លឿងទុំ/dioxin
05/02/2015 11:07
(VOVworld) - សមាគមជនរងគ្រោះដោយជាតិគីមីពុល ព័ណ៍លឿងទុំ/dioxin នៃទីក្រុង Da Nang ភាគកណ្ដាល វៀតណាមនឹងប្រគល់អំណោយ១ពាន់ចំណែក ជូន ជនរងគ្រោះដោយជាតិគីមីពុលព័ណ៍លឿងទុំ/dioxin ក្នុងឱកាសបុណ្យតេត ប្រពៃណីខាងមុខ។

(VOVworld) - សមាគមជនរងគ្រោះដោយជាតិគីមីពុលព័ណ៍លឿងទុំ/dioxin នៃ ទីក្រុង Da Nang ភាគកណ្ដាលវៀតណាមនឹងប្រគល់អំណោយ១ពាន់ចំណែក ជូនជនរងគ្រោះដោយជាតិគីមីពុលព័ណ៍លឿងទុំ/dioxin ក្នុងឱកាសបុណ្យតេត ប្រពៃណីខាងមុខ។ក្នុងនោះ អំណោយចំនួន២០០ចំណែក ត្រូវបានប្រគល់ជូន ជនរងគ្រោះដោយជាតិគីមីពុលព័ណ៍លឿងទុំ/dioxin នៅឃុំ Hoa Nhon ស្រុក Hoa Vang នាព្រឹកថ្ងៃទី៥ កុម្ភៈ។ចំណែកអំណោយនិមួយៗមានតំលៃ៣០០ពាន់ ដុង។លោកស្រី Nguyen Thi Hien ប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពុល ព័ណ៍លឿងទុំ/dioxinនៃទីក្រុង Da Nang បានឲ្យដឹងថា៖ ការងារជូនអំណោយថែទាំឲ្យជនរងគ្រោះដោយជាតិគីមីពុលព័ណ៍លឿងទុំ/dioxin “តាំងពីពេលនេះដល់បុណ្យតេត យើងខ្ញុំបន្តចលនាប្រគល់អំណោយសំរាប់ជន រងគ្រោះជាង៥ពាន់នាក់ទៀត។ខ្ញុំសង្ឃឹមថា សប្បុរស ជននានានៅក្នុងនិងក្រៅ ប្រទេសរួមដៃចែករំលែក ជួយឧបត្ថម្ភជនរងគ្រោះ ដើម្បីពួកគេទទួលបុណ្យតេត ប្រកបដោយភាព សប្បាយរីករាយ”៕
Related





