ទីក្រុងហាណូយ (វៀតណាម) និងខេត្ត Gyeonggi (កូរ៉េខាងត្បូង) បង្កើនកិច្ចសហប្រតិបត្តិការ
23/02/2017 09:24
(VOVworld) - នាថ្ងៃទី ២២ កុម្ភៈ ក្នុងជំនួបធ្វើការជាមួយ ក្រុមប្រឹក្សាប្រជាជន ទីក្រុងហាណូយ (វៀតណាម) គណៈប្រ តិភូក្រុមប្រឹក្សាខេត្ត Gyeonggi (កូរ៉េខាង ត្បូង) បានសម្តែង ទស្សនៈត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍និងជួយ ឧបត្ថម្ភទីក្រុងហាណូយក្នុងការរៀបចំឡើងវិញនិងកែលំអនគរ។

ទីក្រុងហាណូយ (វៀតណាម) និងខេត្ត Gyeonggi (កូរ៉េខាងត្បូង) បង្កើនកិច្ចសហប្រតិបត្តិការ (VNA) (VOVworld) - នាថ្ងៃទី ២២ កុម្ភៈ ក្នុងជំនួបធ្វើការជាមួយក្រុមប្រឹក្សាប្រជាជន ទីក្រុងហាណូយ (វៀតណាម) គណៈប្រតិភូក្រុមប្រឹក្សាខេត្ត Gyeonggi (កូរ៉េខាង ត្បូង) បានសម្តែងទស្សនៈត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍និងជួយ ឧបត្ថម្ភទីក្រុងហាណូយក្នុងការរៀបចំឡើងវិញនិងកែលំអនគរ។ រីឯខ្លួនវិញ មជ្ឈដ្ឋានថ្នាក់ដឹកនាំទីក្រុងហាណូយបានឲ្យដឹងថា៖ ក្នុងឆ្នាំ ២០១៧ នេះ ទីក្រុង ហាណូយមានកម្មវិធីអភិវឌ្ឍន៍ចំនួន ៨ ក្នុងនោះ មានកម្មវិធីចំនួន ២ ស្តីពីការ អភិវឌ្ឍន៍កសិកម្មនិងជនបទ។ ទីក្រុងហាណូយមានគោលបំណងផ្លាស់ប្តូរបទពិ សោធន៍លើវិស័យកសិកម្មពីខេត្ត Gyeonggi ដើម្បីអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យា ខ្ពស់។ តំណាងក្រុមប្រឹក្សាខេត្ត Gyeonggi (កូរ៉េខាងត្បូង) ក៏បានសម្តែងបំណង ថា៖ បណ្ដាខ័ណ្ឌស្រុកនៅទីក្រុងហាណូយនឹងចង់សម្ព័ន្ធមេត្រីភាពជាមួយខ័ណ្ឌ និងទីក្រុងរបស់ខេត្តដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មបច្ចេក វិទ្យាខ្ពស់ឲ្យ បានខ្លាំងក្លាថែមទៀត៕
Related





