ទីក្រុងហាណូយនឹងរៀបចំផ្សារណាត់វិសេសវិសាលចំនួន២ក្នុងឱកាសតេតប្រពៃណី
03/02/2015 11:23
(VOVworld) - ផ្សារណាត់និទាយរដូវ Giang Vo នឹងប្រ ព្រឹត្តទៅចាប់ពីថ្ងៃទី៦ដល់ទី១៦ កុម្ភៈ ខាងមុខ ដោយ មានស្ដង់ទំនិញចំនួន ៩០០ស្តង់នៅមជ្ឈមណ្ឌលតាំង ពិព័រណ៍ Giang Vo។

(VOVworld) - រដ្ឋធានីហាណូយរបស់វៀតណាម នឹងរៀបចំផ្សារណាត់ដ៏វិសេស វិសាលចំនួន២ក្នុងឱកាសបុណ្យតេតប្រពៃណី។នោះគឺជាផ្សារណាត់និទាយរដូវ Giang Vo និងបុណ្យនិទាយរដូវមមែសប្ដស័ក។ផ្សារណាត់និទាយរដូវ Giang Vo នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ដល់ទី១៦ កុម្ភៈ ខាងមុខ ដោយមានស្ដង់ទំនិញចំនួន ៩០០ស្តង់នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Giang Vo។សកម្មភាពពិធីបុណ្យនិង សម្ដែងវប្បធម៌សិល្បៈនានានឹងបង្កើតតំលៃខុសប្លែកនិងលក្ខណៈគួរឲ្យ ទាក់ទាញ របស់ផ្សារណាត់នេះ ដោយមានចំណុចលេចធ្លោសំខាន់ដូចជា កម្មវិធី សិល្បៈ ស្វាគមន៍និទាយរដូវមមែសប្ដស័ក២០១៥ជាដើម។ ទិដ្ឋភាពនៃផ្សារណាត់និទាយរដូវ១ ក្នុងពេលជាមួយគ្នានោះ បុណ្យនិទាយរដូវមមែសប្ដស័ក២០១៥ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ទី៦ដល់ទី១៥ កុម្ភៈ ខាងមុខ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍វប្បធម៌ សិល្បៈ វៀតណាម នៅលេខ២ផ្លូវ Hoa Lu។ចំណុចលេចធ្លោនៃបុណ្យនិទាយ រដូវឆ្នាំនេះ គឺជាការតាំងពិព័រណ៍ដោយប្រធានបទ “លក្ខណៈវប្បធម៌នៃបុណ្យ តេតប្រពៃណី” ដែលបង្កើតឡើងវិញពីវប្បធម៌តេតប្រពៃណីរបស់វៀតណាម។ ក្នុងបុណ្យនិទាយ រដូវនេះ ក៏មានកម្មវិធីសិល្បៈពិសេសដោយប្រធានបទ “អំណរបក្ស អំណរនិទាយ រដូវ ស្វាគមន៍៨៥ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស វៀតណាម”ផងដែរ៕
Related





