VOV WorldVOV World
ទីក្រុងហូជីមិញទទួលជួបអភិបាលក្រុងប៊ែកឡាំង
31/10/2013 09:13
(VOVworld) - នាថ្ងៃទី៣០ តុលា​ លោក Lê Hoang Quân ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បាន ទទួលជួបលោក Klaus Wowereit អភិបាលក្រុងប៊ែកឡាំង នៃសាធារណៈរដ្ឋសម្ព័ន្ធអាល្លឺម៉ង់ដែលកំពុងមកបំពេញ ទស្សនៈកិច្ចការងារនៅវៀតណាម។
ទីក្រុងហូជីមិញទទួលជួបអភិបាលក្រុងប៊ែកឡាំង
អភិបាលក្រុងប៊ែកឡាំង លោក Klaus Wowereit (Image:Internet) (VOVworld) - នាថ្ងៃទី៣០ តុលា​ លោក Lê Hoang Quân ប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងហូជីមិញ បានទទួលជួបលោក Klaus Wowereit អភិបាលក្រុង ប៊ែកឡាំងនៃសាធារណៈរដ្ឋសម្ព័ន្ធអាល្លឺម៉ង់ដែលកំពុងមកបំពេញទស្សនៈកិច្ច ការងារនៅវៀតណាម។នៅជំនួបសន្ទនានេះ លោក Lê Hoang Quân បានជឿជាក់ ថា​ លទ្ធផលល្អប្រសើនៃដំណើរទស្សនៈកិច្ចលើកនេះនឹងរួមចំណែកជំរុញ ទំនាក់ទំនងរវាងវៀតណាមនិងអាល្លឺម៉ង ក៍ដូចជារវាងទីក្រុងហូជីមិញនិង ប៊ែកឡាំងបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត។លោក Lê Hoang Quân មាន​គោលបំណងថា ទីក្រុងទាំង២អាចបង្កើតទំនាក់ទំនងកិច្ចសហប្រតិបតិ្តការក្នុង បណ្ដាវិស័យ ជាពិសេសក្នុងការដោះស្រាយបញ្ហានានាកើតឡើងដែលបណ្ដា ទីក្រុងធំៗជួបប្រទះ។លោក Klaus Wowereit បានសម្ដែងក្ដីសប្បាយរីករាយនៅ ពេលដែលគំរោងការរបស់អាល្លឺម៉ង់នៅទីក្រុងហូជីមិញ បានដំណើរការយ៉ាង ល្អប្រសើ ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលក្នុងនោះមានផ្លូវអគ្គិសនី នៅក្រោមដីលេខ២៕