ទីក្រុងហូជីមិញកំពុងត្រៀមចេញសារាចរណែនាំថ្មីមួយ
27/09/2021 06:45
(VOVWORLD) - ក្រៅពីនោះ ទីក្រុងហូជីមិញក៏បានស្នើសូមការយកចិត្តទុកដាក់និងផ្តល់អាទិភាពដល់ការចាក់វ៉ាក់សាំងដើម្បីឆាប់ទទួលបានការគ្របដណ្តប់តាមបទប្បញ្ញត្តិនៃសេចក្តីណែនាំ។ បច្ចុប្បន្ននេះ អត្រាអ្នកឆ្លងកូវីដ -១៩ នៅទីក្រុងហូជីមិញបានធ្លាក់ចុះពី ០,៤% មក ០,២% ។

លោក Pham Duc Hai អ្នកនាំពាក្យគណៈកម្មាធិការដឹកនាំបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទីក្រុងហូជីមិញ នារសៀលថ្ងៃទី ២៦ ខែកញ្ញា នៅសន្និសីទកាសែតរបស់គណៈកម្មា ធិការដឹកនាំការប្រយុទ្ធប្រឆាំង កូវីដ ១៩ ទីក្រុងហូជីមិញ, លោក Pham Duc Hai អ្នកនាំពាក្យគណៈកម្មាធិការដឹកនាំបាននិយាយថា ទីក្រុងហូជីមិញកំពុងត្រៀមចេញផ្សាយសារាចរណែនាំថ្មីមួយ។ មុននេះ នៅថ្ងៃទី ២៤ ខែកញ្ញា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Phan Van Mai បានចុះហត្ថលេខាលើឯក សារមួយ ដែលស្នើសូមនាយករដ្ឋមន្រ្តីអនុញ្ញាតឱ្យទីក្រុងនេះមានបទបញ្ជាដោយឡែករបស់ខ្លួនដើម្បីអនុវត្តន៍សម្រាប់ស្ថានភាពថ្មី កាន់តែសមស្របទៅនឹងស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់។ ក្រៅពីនោះ ទីក្រុងហូជីមិញក៏បានស្នើសូមការយកចិត្តទុកដាក់និងផ្តល់អាទិភាពដល់ការចាក់វ៉ាក់សាំងដើម្បីឆាប់ទទួលបានការគ្របដណ្តប់តាមបទប្បញ្ញត្តិនៃសេចក្តីណែនាំ។ បច្ចុប្បន្ននេះ អត្រាអ្នកឆ្លងកូវីដ -១៩ នៅទីក្រុងហូជីមិញបានធ្លាក់ចុះពី ០,៤% មក ០,២% ៕
Related





