ទីក្រុងហូជីមិញបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយបណ្ដាដំបន់
27/03/2014 11:33
Vovworld-ក្នុងក្របខ័ណ្ឌទិវាមហោស្រពទេសចរណ៍ទីក្រុងហូជីមិញលើកទី១០ឆ្នាំ២០១៤ នាព្រឹកថ្ងៃទី២៧មិនា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំសន្និសីទកំណត់ទិសដៅសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍រវាងទីក្រុងហូជីមិញនិងដំបន់នានា។

ទីក្រុងហូជីមិញបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយបណ្ដាដំបន់ (vietnamplus.vn) Vovworld-ក្នុងក្របខ័ណ្ឌទិវាមហោស្រពទេសចរណ៍ទីក្រុងហូជីមិញលើកទី ១០ឆ្នាំ២០១៤ នាព្រឹកថ្ងៃទី២៧មិនា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំសន្និសីទកំណត់ទិសដៅសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍រវាងទីក្រុងហូជីមិញនិងដំបន់នានា។ ដំណាងថ្នាក់ដឹកនាំខេត្តក្រុងចំនួន៤៤រួមជាមួយអង្គភាពអាជីវកម្មទេសចរណ៍ជាច្រើនបានចូលរួម។ លោកស្រី Nguyen Thi Hong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញបានចាត់ទុកថា៖ “ក្នុងកិច្ចការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សរវាងខេត្តក្រុង ត្រូវឆ្ពោះទៅ កាន់ការកសាងកំលាំងផ្នែកទេសចរណ៍ដើម្បីឆ្លើយតបបានទៅនឹងសំណូមពរអំពី គុណភាពឯកទេសភាសាសិលធម៍ជាដើម។ ជាពិសេសត្រូវធានាចរិតលក្ខណៈ ជំនាញដើម្បីឆ្លើយតបនឹងសំណូមពរកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃរបស់ សកម្មភាពសេវាកម្មទេសចរណ៍៕”
Related




