ទីក្រុងហូជីមិញរៀបចំពិធីថ្វាយសែននំ Tet ជូនស្ដេច Hung
01/02/2019 11:02
(VOVWORLD) -ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ២០១៩ នោះ នាថ្ងៃទី ១ ខែកុម្ភៈ (ពោលគឺថ្ងៃទី ២៧ ខែ ១២ តាមច័ន្ទគតិឆ្នាំចរ សំរឹទ្ធស័ក) គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញបានរៀបចំពិធីថ្វាយសែននំ Tet ដូនតាស្ដេច Hung យ៉ាងអធិកអធម នៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាស្រេច Hung នៅសួនឧទ្យានប្រវត្តិសាស្ត្រ វប្បធម៌ជាតិ ទីក្រុងហូជីមិញ។
ទីក្រុងហូជីមិញរៀបចំពិធីថ្វាយសែននំ Tet ជូនស្ដេច Hung ក្នុងបរិយាកាសដ៏អធិកអធមនេះ លោក Nguyen Thanh Phong សមាជិកមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រួមជាមួយបណ្ដាតំណង និងប្រជាជនបានអញ្ជើញអុជធូប ថ្វាយនំ Tet ជូនស្ដេច Hung ដោយសច្ចាថា នឹងពង្រីកប្រពៃណីកសាងប្រទេសជាតិសុខសាន្តត្រាណ ខ្លាំងមាំមួន ទីក្រុងមានគុណភាពរស់នៅល្អ អរិយធម៌ និងទំនើប៕
Related





