ទីផ្សាលក់រាយរបស់វៀតណាមទាក់ទាញអ្នកវិនិយោគបរទេស
27/08/2013 08:30
កាសែតថៃក្នុងច្បាប់ចេញថ្ងៃទី២៦សីហាពិនិត្យថា ទីផ្សារលក់រាយរបស់វៀត ណាមកំពុងទាក់ទាញអ្នកវិនិយោគបរទេសជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃ

លោកPhidsanu Pongwatanaអនុប្រធានក្រុមហ៊ុន Berli Jucker (រូបថតៈ nationmultimedia)) (VOVworld)-កាសែតថៃក្នុងច្បាប់ចេញថ្ងៃទី២៦សីហាពិនិត្យថា ទីផ្សារលក់រាយរបស់ វៀត ណាមកំពុងទាក់ទាញអ្នកវិនិយោគបរទេសជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ក្នុង នោះមានបណ្តាក្រុមហ៊ុនរបស់ថៃនិងជប៉ុន។ការសែត “The Nation” ឲ្យដឹងថា បណ្តា ក្រុមហ៊ុនរបស់ថៃនិងជប៉ុនបានសំឡឹងឃើញឧត្តមភាពនៅលើទីផ្សាររបស់ វៀតណាម ហើយទីផ្សារនេះ កំពុងក្លាយទៅជាទីមកដល់គួរឲ្យទាក់ទាញចំពោះអ្នកលក់ រាយធំៗ ក្នុងតំបន់។ អនុប្រធានក្រុមហ៊ុន Berli Jucker លោក Phidsanu Pongwatana អះអាង ថា ទីផ្សាររបស់វៀតណាមត្រូវបានចាត់ទុកជាទីផ្សារមានសក្តានុភាពធំសម្រាប់ផ្នែក ឧស្សាហកម្មលក់រាយ។ ក្នុងពេលនោះ Central Pattana ជាសម្ព័ន្ធក្រុមហ៊ុនអភិវឌ្ឍន៌ មជ្ឈមណ្ឌលទំនិញនាំមុខរបស់ថៃជា ក៏កំពុងពិភាគ្សាជាមួយដៃគូវៀតណាមដើម្បី អភិវឌ្ឍន៌មជ្ឈមណ្ឌលទិញទំនិញដើមដំបូងនៅវៀត ណាម។ កាសែតនេះពិនិត្យថែមទៀតថា នៅតំបន់អាស៊ីប៉ាស៊ីហ្វិក អត្រាកំណើននៃ បណ្តាហាងលក់ទំនិញប្រើប្រាស់ស្រូបយកពី១២ដល់១៥% ប៉ុន្តែនៅវៀតណាម កំណើននៃតម្លៃលក់ទិញទំនិញប្រើប្រាស់ជារៀងរាល់ឆ្នាំទទួលបាន២៣% ជា កម្រិតកំណើនលឿនរហ័ស៕
Related





