VOV WorldVOV World
ទិសដៅថ្មីក្នុងទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិង Wallonie-Bruxelles
14/09/2016 10:54
(VOVworld) - នៅសន្និសីទកាសែតនាថ្ងៃទី១៤ កញ្ញា អភិបាលលោក Rudy Demotte បានឲ្យដឹងថា សមិទ្ធិ ផលសហប្រតិបតិ្តការដែលក្រុមបេសកកម្ម​ Wallonie- Bruxelles ប្រចាំនៅវៀតណាមទទួលបានក្នុងអំឡុង ២០ឆ្នាំកន្លងទៅគឺធំធេងណាស់ ក្នុងនោះមានការបោះជំហានគួរឲ្យកត់សម្គាល់លើវិស័យសេដ្ឋកិច្ច។
ទិសដៅថ្មីក្នុងទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិង Wallonie-Bruxelles
រដ្ឋមន្ត្រីនិងជាអភិបាលរដ្ឋាភិបាលសហគមន៍ជនប៊ែលហ្សិកប្រើប្រាស់ភាសាបារាំងលោក Rudy Demotte ជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Kim Tien (VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការ បរទេសវៀតណាមលោក Pham Binh Minh រដ្ឋមន្ត្រីនិងជាអភិបាលរដ្ឋាភិបាលសហ គមន៍ជនប៊ែលហ្សិកប្រើប្រាស់ភាសាបារាំងលោក Rudy Demotte បានដឹកនាំគណៈ ប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ កញ្ញា ក្នុងឱកាសរំលឹកខួបលើកទី២០ទិវាបង្កើតក្រុមបេសកកម្ម Wallonie-Bruxelles  ប្រចាំនៅវៀតណាម។នៅសន្និសីទកាសែតនាថ្ងៃទី១៤ កញ្ញា អភិបាលលោក Rudy Demotte បានឲ្យដឹងថា សមិទ្ធិផលសហប្រតិបតិ្តការដែល ក្រុមបេសកកម្ម​ Wallonie-Bruxelles ប្រចាំនៅវៀតណាមទទួលបានក្នុងអំឡុង២០ឆ្នាំកន្លងទៅគឺធំធេង ណាស់ ក្នុងនោះមានការបោះជំហានគួរឲ្យកត់សម្គាល់លើវិស័យសេដ្ឋកិច្ច។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ លោក Rudy Demotte គ្រោងនឹងជួប សន្ទនា ជាមួយថ្នាក់ដឹកនាំក្រសួង ខេតក្រុងជាច្រើនរបស់វៀតណាម ក៏ដូចជាជួប ប្រាស្រ័យជាមួយនិស្សិតនៃមហាវិទ្យាល័យមួយចំនួនផងដែរ៕