VOV WorldVOV World
ទិវាបុណ្យ “រួមដំណើរជាមួយយុវកម្មករ” ឆ្នាំ២០១៦
28/05/2016 08:36
(VOVworld) - ជួយជ្រោមជ្រែងខែកម្មករឆ្នាំ២០១៦ នា ព្រឹកថ្ងៃទី២៨ ឧសភា នៅមណ្ឌលឧស្សាហកម្ម Thang Long សម្ព័ន្ធយុវជនទីក្រុងហាណូយបានរៀបចំទិវា បុណ្យរួមដំណើរជាមួយយុវកម្មករឆ្នាំ២០១៦ ដោយ មានការចូលរួមរបស់យុវកម្មករជាង៤ពាន់នាក់។
ទិវាបុណ្យ “រួមដំណើរជាមួយយុវកម្មករ” ឆ្នាំ២០១៦
ស្តង់ទំនិញលក់មុខទំនិញមានតំលៃថោកសំរាប់យុវកម្មករ (រូបថត៖kinhtedothi.vn) (VOVworld) - ជួយជ្រោមជ្រែងខែកម្មករឆ្នាំ២០១៦ នាព្រឹកថ្ងៃទី២៨ ឧសភា នៅ មណ្ឌលឧស្សាហកម្ម Thang Long សម្ព័ន្ធយុវជនទីក្រុងហាណូយបានរៀបចំទិវាបុណ្យ រួមដំណើរជាមួយយុវកម្មករឆ្នាំ២០១៦ ដោយមានការចូលរួមរបស់យុវ កម្មករជាង៤ ពាន់នាក់។ទិវាបុណ្យរួមដំណើរជាមួយយុវកម្មករជាសកម្មភាពមួយក្នុងចំណោម សកម្មភាពសំដៅពង្រីកតួនាទីឈានមុខរបស់សម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញក្នុង ការងារអប់រំ ថែទាំ ជួយឧបត្ថម្ភ រួមដំណើរជាមួយយុវកម្មករក្នុងដំណាក់កាលនា បច្ចុប្បន្ន។ចូលរួមកម្មវិធីនេះ លោក Trinh Ngoc Tuyen កម្មករ មួយរូប ក្រុមហ៊ុន Sumitoto Heavy បានសំណេះសំណាលថា៖ “ថ្ងៃនេះខ្ញុំសប្បាយរីករាយណាស់ដោយសារបានរៀនសូត្របទពិសោធន៍ពីសហ ជីពដើម្បីលើកកំពស់សកម្មភាពរបស់ក្រុមហ៊ុន។បណ្ដាសកម្មភាពនៃទិវាបុណ្យ សុទ្ធតែជាក់ស្ដែងនិងមានអត្ថន័យដោយជួយឲ្យបងប្អូនកម្មករស្និទ្ធស្នាលជាមួយ គ្នាថែមទៀត។ខ្ញុំមានគោលបំណងថា សកម្មភាពដូច្នេះបន្តត្រូវបានរៀបចំឡើង ដើម្បីបងប្អូនកម្មកររៀនសូត្រពីគ្នាទៅវិញទៅមកនិងលើកកំពស់ជីវភាពរស់នៅ”៕