ទិវាស្បៀងអាហារនិងកសិកម្មឆ្នាំ ២០១៣
16/10/2013 09:05
(VOVworld) – ទិវាស្បៀង អាហារនិងកសិកម្មឆ្នាំ ២០១៣ ដោយមានប្រធានបទ “ម្ហូបអាហារចីរភាពជួយឧបត្ថម្ភ ធានាសន្តិសុខស្បៀងអាហារនិងអាហាររូបត្ថម្ភ”។

ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៨ នៃទិវាបង្កើតអង្គការ ស្បៀងអាហារនិងកសិកម្មរបស់ អ.ស.ប. (FAO) (ថ្ងៃទី ១៦ តុលា) (Image: vietnamplus) (VOVworld) – ក្នុងពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៨ នៃទិវាបង្កើតអង្គការ ស្បៀងអាហារនិងកសិកម្មរបស់ អ.ស.ប. (FAO) (ថ្ងៃទី ១៦ តុលា) ទិវារស្បៀង អាហារនិងកសិកម្មឆ្នាំ ២០១៣ ដោយមានប្រធានបទ “ម្ហូបអាហារចីរភាពជួយ ឧបត្ថម្ភធានាសន្តិសុខស្បៀងអាហារនិងអាហាររូបត្ថម្ភ”។ នាបច្ចុប្បន្ន លើពិភព លោកមានមនុស្សចំនួន ៨៧ លាន នាក់ ខ្វះខាតចំណីអាហារ ហើយសហគមន៍ អន្តរជាតិកំពុងខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ។ បណ្ដារបៀបអភិវឌ្ឍន៍អចីរភាព កំពុងជះឥទ្ធិពលអាក្រក់ចំពោះបរិស្ថាននិងភាពសម្បូបែបជីវសាស្ត្រក្នុងប្រព័ន្ធបរិ ស្ថានវិទ្យាដែលជាកត្តាចាំបាច់សំរាប់ការផ្គត់ផ្គង់ស្បៀងអាហារនិងចំណីនា អនាគត។ ដោយហេតុនេះ បញ្ហាសន្តិសុខ ស្បៀងអាហារនិងអាហាររូបត្ថម្ភនឹង ត្រូវបានយកចិត្តទុកដាក់តាមទិសចីរភាព។ សំដៅជួយជ្រោមជ្រែងទិវាស្បៀង អាហារឆ្នាំ ២០១៣ អង្គការ FAO ប្រចាំនៅ វៀតណាមបានរៀបចំពិធីរំលឹកខួប អនុស្សារវរីយ៍នៃទិវានេះនៅឃុំជនបទថ្មី Thanh Tan ស្រុក Kien Xuong ខេត្ត Thai Binh៕
Related






