ទំនាក់ទំនងគំរូគុយបា-វៀតណាមជានិមិត្តរូបរបស់សម័យកាល។
08/09/2013 09:13
VOV-លោកប្រធាន Raul Castro បានលើកច្បាស់ថា ទំនាក់ទំនងគំរូគុយបា-វៀតណាមក្នុងច្រើនទស្សវត្សកន្លងមកជានិមិត្តរូបរបស់សម័យកាល

លេខាទី១គណៈប្រតិបត្តិមជ្ឈឹមបក្សកុម្មុយនីស្តគុយបា ប្រធានក្រុមប្រឹក្សារដ្ឋគុយបាលោក Raul Castro (VOV) VOV-នាថ្ងៃទី៧កញ្ញា នៅវិមានសន្និសីទនៅរដ្ឋធានី La Habana លេខាទី១គណៈប្រតិបត្តិមជ្ឈឹមបក្សកុម្មុយនីស្តគុយបា ប្រធានក្រុមប្រឹក្សារដ្ឋគុយបាលោក Raul Castro បានទទួលជួបសន្ទនាជាមួយលោក Le Hong Anh សមាជិកការិយាល័យ នយោបាយសមាជិកអចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមរួមជាមួយគណៈប្រតិភូជាន់ខ្ពស់ បក្សកុម្មុយនីស្តវៀតណាមដែលកំពុងបំពេញទស្សនកិច្ចការងារនៅគុយបា។ នៅ ជំនួប លោកប្រធាន Raul Castro បានលើកច្បាស់ថា ទំនាក់ទំនងគំរូគុយបា- វៀតណាមក្នុងច្រើនទស្សវត្សកន្លងមកជានិមិត្តរូបរបស់សម័យកាល ទន្ទឹមនឹងនោះលើកសរសើររាល់សមិទ្ធិដែលវៀតណាមទទួលបានក្នុងប៉ុន្មានឆ្នាំកន្លង មក និងចាត់ទុកថា រាល់បទពិសោធន៍របស់វៀតណាមគឺថ្លៃថ្លាក្នុងកាលៈទេសៈ ដែលគុយបាកំពុងលាតត្រដាងអនុវត្តគោលមាគ៌ាបច្ចុប្បន្នកម្មរូបសណ្ឋាន សេដ្ឋកិច្ច៕
Related





