ទំនាក់ទំនងរុស្ស៊ី-អាមេរិកផ្លាស់ប្តូរដោយការបណ្តុបបណ្តាក់គំនិតអត្តនោម័តដោយឯកតោភាគី
17/10/2016 06:41
(VOVworld) – ថ្លែងមតិនារសៀលថ្ងៃទី ១៦ តុលា នៅរដ្ឋ Goa (ឥណ្ឌា) នៅ សន្និសីទកាសែតស្តីពីលទ្ធផលនៃសន្និសីទ កំពូលលើកទី ៨ នៃក្រុមបណ្ដាខឿន សេដ្ឋកិច្ចទើបនឹង លេចចេញ (BRICS) ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា៖ ទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិក ផ្លាស់ប្តូរដោយសារ ឧបាយកលបណ្តុបបណ្តាក់គំនិត អត្តនុម័តដោយឯកតោភាគីលើពិភពលោកទាំងមូល។
ទំនាក់ទំនងរុស្ស៊ី-អាមេរិកផ្លាស់ប្តូរដោយការបណ្តុបបណ្តាក់គំនិតអត្តនោម័តដោយឯកតោភាគី (VNA) (VOVworld) – ថ្លែងមតិនារសៀលថ្ងៃទី ១៦ តុលា នៅរដ្ឋ Goa (ឥណ្ឌា) នៅ សន្និសីទកាសែតស្តីពីលទ្ធផលនៃសន្និសីទកំពូលលើកទី ៨ នៃក្រុមបណ្ដាខឿន សេដ្ឋកិច្ចទើបនឹងលេចចេញ (BRICS) ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា៖ ទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកផ្លាស់ប្តូរដោយសារ ឧបាយកលបណ្តុបបណ្តាក់គំនិតអត្តនុម័តដោយឯកតោភាគីលើពិភព លោកទាំងមូល។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបដិសេធ សម្មតិកម្មដែល ថា៖ បញ្ហានៅស៊ីរីបានផ្លាស់ប្តូរទំនាក់ទំនងរវាងរុស្ស៊ីនិង អាមេរិក។ លោកបានអះអាងថា៖ ការខំប្រឹងប្រែងរបស់អាមេរិកក្នុងការ ដាក់គំនិតអត្តនុម័តរបស់ខ្លួនទៅលើពិភពលោកទាំងមូលទៅវិញទេដែល ធ្វើឲ្យទំនាក់ទំនងទ្វេរភាគីផ្លាស់ប្តូរ។ ថ្នាក់ដឹកនាំរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ ទៀតថា៖ ទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកអាក្រកទៅៗចាប់ តាំងពីពេល អាមេរិកនិងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ចាប់ផ្តើម យុទ្ធនាការវាយប្រហារតាមផ្លូវអាកាសទៅលើ Yugoslavia នាខែមិនា ឆ្នាំ ១៩៩៩ មក។ នេះគឺជាការវាយប្រហារតាមផ្លូវអាកាសដំបូងរបស់ NATO តម្រង់ទៅលើ ប្រទេសអឺរ៉ុបមួយដែលមានអធិបតេយ្យភាព។ ប៉ុន្តែ ថ្នាក់ ដឹកនាំរុស្ស៊ីមានគោលបំណងថា៖ទំនាក់ទំនងរវាងម៉ូស្គូនិងវ៉ាស៊ីនតោន អាចត្រូវបានកែលំអរបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអាមេរិកនា ថ្ងៃទី ៨ វិច្ឆិកា ខាងមុខ៕
Related





