VOV WorldVOV World
ទំនាក់ទំនងរវាងចិននិងជប៉ុនកើតតានតឹងជាថ្មីម្តងទៀត
19/10/2013 08:26
(VOVworld) – នាថ្ងៃទី ១៨ តុលា ចិនបានកោះហៅឯក អគ្គរដ្ឋទូតជប៉ុនប្រចាំនៅចិន។
ទំនាក់ទំនងរវាងចិននិងជប៉ុនកើតតានតឹងជាថ្មីម្តងទៀត
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ១៨ តុលា ចិនបានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅ ចិនសំដៅពិភាក្សាអំពីរឿងហេតុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជប៉ុនរួមជាមួយសមាជិក សភាចំនួន ១៥០ រូប បានទៅទស្សនានៅវិហារ Yasukuni ដែលជាទីកន្លែងសការ បូជាបណ្ដាទាហានជប៉ុនដែលបាត់បង់ជីវិតក្នុងសង្គ្រាមលោកទី ២។ នេះគឺជា លើកទី ២ ក្នុងរយៈពេល ២ ថ្ងៃជាបន្តបន្ទាប់កន្លងមក ចិនបានឡើងសម្លេង ប្រឆាំងជំទាស់ ចំពោះកាយវិការពោលខាងលើរបស់ជប៉ុន។ ថ្លែងមតិក្នុងសន្និសីទ ការសែត នាថ្ងៃ ដ៏ដែល អ្នកនាំពាក្យក្រសួងការបរទេសចិន​ លោកស្រី Hua Chunying បានចាត់ ទុកថា៖ បណ្ដាសមាជិករដ្ឋាភិបាលជប៉ុនទាំងតែទៅទស្សនា នៅវិហារ Yasukuni គឺអំពើលាក់បាំងការពិតរបស់ប្រវត្តិសាស្ត្រ។ មុននោះ ចិនក៏ បានព្រមាននាយករដ្ឋ មន្ត្រីជប៉ុន លោក Shinzo Abe មិនគប្បីទៅទស្សនានៅវិហារ Yasukuni នេះឡើយ៕

More