VOV WorldVOV World
ទំនាក់ទំនងរវាងចិននិងអាមេរិកបង្កើនភាពតានតឹងទាក់ទិនដល់បញ្ហានៅសមុទ្រខាងកើត
26/05/2015 08:45
(VOVworld) – ថ្លែងមតិក្នុងសន្និសីទកាសែតនៅរដ្ឋធានី ប៉េកាំង នារសៀលថ្ងៃទី ២៥ ឧសភា អ្នកនាំពាក្យក្រសួង ការបរទេសចិន លោកស្រី Hua Chunying បានចាត់ទុកថា៖ សកម្មភាពយន្តហោះឈ្លបយកការណ៍របស់អាមេរិកលើ សមុទ្រខាងកើតគឺគ្រោះថ្នាក់ និងអាចធ្វើឲ្យយល់ប្រឡំ ដែលកើតឡើងលើអាកាស។
ទំនាក់ទំនងរវាងចិននិងអាមេរិកបង្កើនភាពតានតឹងទាក់ទិនដល់បញ្ហានៅសមុទ្រខាងកើត
ទំនាក់ទំនងរវាងចិននិងអាមេរិកបង្កើនភាពតានតឹងទាក់ទិនដល់បញ្ហានៅសមុទ្រខាងកើត (Image: VNA) (VOVworld) – ថ្លែងមតិក្នុងសន្និសីទកាសែតនៅរដ្ឋធានីប៉េកាំង នារសៀលថ្ងៃទី ២៥ ឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាន ចាត់ទុកថា៖ សកម្មភាពយន្តហោះឈ្លបយកការណ៍របស់អាមេរិកលើសមុទ្រ ខាងកើតគឺគ្រោះថ្នាក់ និងអាចធ្វើឲ្យយល់ប្រឡំដែលកើតឡើងលើអាកាស។ ទន្ទឹមនឹងនោះ ចិនស្នើរឲ្យអាមេរិកបញ្ឈប់រាល់សកម្មភាពឈ្លបយកការណ៍ ដូច្នេះភ្លាមមួយរំពិច។ លោកស្រី Hua Chunying បានចាត់ទុកថែមទៀតថា៖ សេរីភាពខាងអាកាសចរណ៍និងនាវារចរណ៍នៅសមុទ្រខាងកើតគ្មានបញ្ហា ណាមួយនាបច្ចុប្បន្នហើយប្រទេសនានាសុទ្ធតែមានសិទ្ធិសេរីភាពខាង អាកាសចរណ៍និងនាវារចរណ៍នៅទីនេះ។ ប៉ុន្តែ ភាគីចិនក៏បានអះអាងដែរ ថា៖ សេរីភាពខាងអាកាសចរណ៍និងនាវាចរណ៍មិនមានន័យថា៖ យន្តហោះ និងនាវាចំបាំងពីបរទេសអាចគំរាមកំហែងដល់ផលប្រយោជន៍នៃប្រទេស ផ្សេងឡើយ។ មុននោះ ថ្ងៃទី ២១ ឧសភា ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Daniel Russel បានអះអាងថា៖សកម្មភាពកសាងនាពេលថ្មីៗនេះរបស់ ចិនលើសមុទ្រខាងកើតបានធ្វើឲ្យភាពតានតឹង ឡើងជណ្តើរដែលអាចនាំ ទៅការប៉ះទង្គិច។ នាថ្ងៃទី ២២ ឧសភា អនុប្រធានាធិបតីអាមេរិក Joe Biden ក៏បានរិះគន់យ៉ាងខ្លាំងក្លា កាយវិការរបស់ចិនលើសមុទ្រខាងកើត ព្រមទាំង ប្រកាសថា៖ អាមេរិកនឹងដាក់ ពង្រាយ ៦០% នៃកងទ័ពជើងទឹកប្រចាំនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកមុនឆ្នាំ ២០២០ ដើម្បី ទប់ទល់នឹងការសាកល្បងនៅទីនេះ៕