ទំនាក់ទំនងរវាងអ៊ីរ៉ង់និងអារ៉ាប់ប៊ីសាអូឌីតបន្តតានតឹងឡើងៗ
11/01/2016 09:47
(VOVworld) – នាថ្ងៃទី ១០ មករា រដ្ឋមន្ត្រីការបរទេស អារ៉ាប់ប៊ីសាអូឌីត លោក Adel al Jubeir បានចោទប្រកាន់ អ៊ីរ៉ង់បានធ្វើអន្តរាគមន៍ចូលកិច្ចការមហាផ្ទៃ របស់ប្រទេស អារ៉ាប់នានានិងបំផ្លិចបំផ្លាញសន្តិសុខក្នុងតំបន់។

រដ្ឋមន្ត្រីការបរទេសអារ៉ាប់ប៊ីសាអូឌីត លោក Adel al Jubeir (Image: VNA) (VOVworld) – នាថ្ងៃទី ១០ មករា រដ្ឋមន្ត្រីការបរទេសអារ៉ាប់ប៊ីសាអូឌីត លោក Adel al Jubeir បានចោទប្រកាន់អ៊ីរ៉ង់បានធ្វើអន្តរាគមន៍ចូលកិច្ចការមហាផ្ទៃ របស់ប្រទេសអារ៉ាប់នានានិងបំផ្លិចបំផ្លាញសន្តិសុខក្នុងតំបន់។ ការចោទប្រកាន់ នេះត្រូវបានផ្តើមឡើងនៅសន្និសីទជាបន្ទាន់នៃសម្ព័ន្ធភាពអារ៉ាប់នៅរដ្ឋធានី កែររបស់អេហ្ស៊ីបសំដៅពិភាគ្សាអំពីភាពតានតឹងនាពេលថ្មីៗនេះរវាងអារ៉ាប់ប៊ី សាអូ ឌីតនិងអ៊ីរ៉ង់។ នៅកិច្ចប្រជុំ បណ្ដារដ្ឋមន្ត្រីការបរទេសអារ៉ាប់បានអំពាវនាវ ឯកភាព គោលជំហរណ៍រឹងមាំ តាមនោះ ស្នើរឲ្យអ៊ីរ៉ង់បញ្ចប់រាល់សកម្មភាពធ្វើ អន្តរាគមន៍ ចូលកិច្ចការមហាផ្ទៃរបស់ប្រទេសអារ៉ាប់ទាំងឡាយ។ នាថ្ងៃដដែល រដ្ឋមន្ត្រី ការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានចេញសេចក្តីប្រកាស ការចោទប្រកាន់ Riyadh បានឆ្លៀតយកការជជែកវែកញែកជាមួយ Tehran ដើម្បី ជះឥទ្ធិពលអាក្រក់ទៅលើការចរចារសន្តិភាពស្តីពីបញ្ហានៅស៊ីរី។ លោក Mohammad Javad Zarif បានអះអាងថា៖ អ៊ីរ៉ង់នឹងមិនអនុញ្ញត្តឲ្យប្រការនេះ កើតមានឡើងឡើយ៕
Related




