ទំនាក់ទំនងរវាងវៀតណាម-កម្ពុជាជានិច្ចកាលបានពង្រឹងនិងពង្រីកលើគ្រប់វិស័យ
29/08/2013 11:53
VOV-ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Ngo Anh Dung បានវាយតំលៃទំនាក់ទំនងវៀតណាម-កម្ពុជាជានិច្ចកាលបានពង្រឹងនិងពង្រីកលើគ្រប់វិស័យ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Ngo Anh Dung (TTXVN) VOV-នាថ្ងៃទី២៩សីហានៅរាជធានីភ្នំពេញ ឆ្លើយសម្ភាសនៃស្ថានីយ៍ទូរទស្សន៍ ជាតិកម្ពុជា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Ngo Anh Dung បានវាយ តំលៃទំនាក់ទំនងវៀតណាម-កម្ពុជាជានិច្ចកាលបានពង្រឹងនិងពង្រីកលើគ្រប់វិស័យ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវប្បធម៍សុខាភិបាលអប់រំ-បណ្ដុះបណ្ដាល រវាងប្រទេសទាំងពីរកំពុងបានលើកកំពស់ស្មើនឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី សក្តិសមនឹងសក្ដានុភាពនិងឧត្តមភាពរបស់ប្រទេសនីមួយៗ។ ឯកអគ្គរដ្ឋទូតបាន អះអាងថា ប្រជាជនវៀតណាមនឹងខំប្រឹងប្រែងរក្សាអភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីវៀតណាម-កម្ពុជាឡើងកំពស់ថ្មីតាមទិសស្លោក “ជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពយូរអង្វែង” ដើម្បី ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕
Related




