ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឥណ្ឌា-វៀតណាមកាន់តែអភិវឌ្ឍន៍ស៊ីជម្រៅ
26/05/2015 11:55
Vovworld-នាថ្ងៃទី២៥ឧសភានៅរដ្ឋធានី New Delhi នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានទទួល គណៈប្រតិភូ

ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឥណ្ឌា-វៀតណាមកាន់តែអភិវឌ្ឍន៍ស៊ីជម្រៅ (QDND) Vovworld-នាថ្ងៃទី២៥ឧសភានៅរដ្ឋធានី New Delhi នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានទទួលគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមដឹក នាំដោយនាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារជាតិដែល កំពុងបំពេញទស្សនកិច្ចនៅឥណ្ឌាចាប់ពីថ្ងៃទី២៥ដល់២៦ឧសភា។ នៅពិធីទទួល ជួបសន្ទនា នាយរដ្ឋមន្ត្រី Narendra Modi បានអះអាងថា ឥណ្ឌាជានិច្ចកាលនៅក្បែរ វៀតណាមក្នុងដំណាក់កាលលំបាក គោរពការរក្សានិងជំរុញដោយឥតឈប់ឈរ នូវទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ នារសៀលថ្ងៃដដែល នៅទីស្ដីការក្រសួងការពារជាតិឥណ្ឌា រដ្ឋមន្ត្រី Phung Quang Thanh បានជួបចរចារជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោកManohar Parrikar។ រដ្ឋមន្ត្រី Phung Quang Thanh បានអះអាងថាវៀតណាមជានិច្ចកាលគោរព ការរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រជាមួយឥណ្ឌា គាំទ្រឥណ្ឌាឈរឈ្មោះជាបេក្ខជនសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាអណត្តិខាងមុខ។ បន្ទាប់ពីការចរចារ រដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ទស្សនវិស័យរួមអំពីទំនាក់ទំនងការពារជាតិវៀតណាម-ឥណ្ឌាដំណាក់កាល២០១៥ -២០២០និងធ្វើក្សិណសាក្សីពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាង ប៉ុលីសសមុទ្រវៀតណាមនិងកំលាំងការពារឆ្នេរសមុទ្រសាធារណៈរដ្ឋឥណ្ឌាស្ដីពីការ បង្កើតទំនាក់ទំនងសហការសំដៅបង្ការប្រឆាំងបទល្មើសឆ្លងប្រទេសនិងអភិវឌ្ឍន៍កិច្ច សហប្រតិបត្តិការរួម៕
Related





