ទំនាក់ទំនងវៀតណាម-ចិនបន្តអភិវឌ្ឍន៍ដោយស្ថិរភាព
16/02/2015 08:54
(VOVworld) - ក្នុងឆ្នាំ២០១៤ ទំនាក់ទំនងរវាងវៀតណាម និងចិនជួបការលំបាក មួយចំនួន ប៉ុន្តែក្រោមការបញ្ជា ណែនាំដ៏ត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាម និង បក្សកុម្មុយនិស្តចិននិងរដ្ឋទាំង២ ទំនាក់ទំនងនេះបាន អភិវឌ្ឍន៍ជាជំហានៗ ប្រកបដោយស្ថិរភាពនិងស្មោះត្រង់។
(VOVworld) - ក្នុងឆ្នាំ២០១៤ ទំនាក់ទំនងរវាងវៀតណាមនិងចិនជួបការលំបាក មួយចំនួន ប៉ុន្តែក្រោមការបញ្ជាណែនាំដ៏ត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាម និងបក្សកុម្មុយនិស្តចិននិងរដ្ឋទាំង២ ទំនាក់ទំនងនេះបានអភិវឌ្ឍន៍ជាជំហានៗ ប្រកបដោយស្ថិរភាពនិងស្មោះត្រង់។នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅចិនលោក Nguyen Van Tho នាពេលឆ្លើយសម្ភាសជាមួយវិទ្យុ សម្លេងវៀតណាមក្នុងឱកាសនិទាឃរដូវមមែសប្ដស័កឆ្នាំ២០១៥។ តាមឯកអគ្គ រដ្ឋទូត Nguyen Van Tho ថា ឆ្នាំ២០១៥ជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍ លើកទី៦៥នៃ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងចិន ហេតុនេះ ហើយប្រទេស ទាំង២ បានឯកភាពលើការរៀបចំសកម្មភាពជាច្រើនក្នុងឱកាស នេះ។ ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅចិនលោក Nguyen Van Tho “មុនបង្អស់គឺត្រូវបង្កើនជំនួបប្រាស្រ័យជាន់ខ្ពស់រវាងប្រទេសទាំង២។នេះជា សកម្មភាព ដែលមិនអាចខ្វះបានឡើយ សំដៅបង្កើនការយល់ដឹង ទំនុកទុក ចិត្តគ្នារវាងបក្ស ទាំង២ ប្រទេសទាំង២។ទី២គឺត្រូវបង្កើនការជួបប្រាស្រ័យ រវាងប្រជាជននៃប្រទេស ទាំង២ធ្វើយ៉ាងម៉េចដើម្បីយើងយល់ដឹងច្បាស់ជាង ប្រជាជនយល់ដឹងច្បាស់ជាង អំពីទំនាក់ទំនងវៀតណាមចិន បង្កើនមូលដ្ឋាន សង្គមសំរាប់ទំនាក់ទំនងនេះ ជាពិសេសគឺ ការជួបប្រាស្រ័យរបស់យុវជន។ ទន្ទឹមនឹងនោះ យើងក៏ខំប្រឹងប្រែងស្វែងរកដំណោះស្រាយ សំរាល់កំហិតក្នុង ទំនាក់ទំនងរវាងប្រទេសទាំង២ ជាពិសេសគឺបញ្ហាសមុទ្រខាងកើត”៕
Related




