VOV WorldVOV World
ទួរគីព្រមានអាល្លឺម៉ង់អំពីច្បាប់ថ្កោលទោសការសម្លាប់រង្គាលប្រជាពលរដ្ឋ Armernia
01/06/2016 08:29
(VOVworld) – នាថ្ងៃទី ៣១ ឧសភា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានព្រមានថា៖ ការដែល រដ្ឋសភាអាល្លឺម៉ង់អនុម័តលើគំរោងច្បាប់ដែលហៅការ សម្លាប់រង្គាលប្រជាពលរដ្ឋ Armenia នាឆ្នាំ ១៩១៥ គឺ ឧក្រិតកម្មការប្រល័យ​ពូជសាសន៍ នឹងធ្វើមហន្តរាយ ទៅលើទំនាក់ទំនងរវាង Ankara និងបែកឡាំងលើគ្រប់ វិស័យ។
ទួរគីព្រមានអាល្លឺម៉ង់អំពីច្បាប់ថ្កោលទោសការសម្លាប់រង្គាលប្រជាពលរដ្ឋ Armernia
ទួរគីព្រមានអាល្លឺម៉ង់អំពីច្បាប់ថ្កោលទោសការសម្លាប់រង្គាលប្រជាពលរដ្ឋ Armernia (Image: VNA) (VOVworld) – នាថ្ងៃទី ៣១ ឧសភា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានព្រមានថា៖ ការដែលរដ្ឋសភាអាល្លឺម៉ង់អនុម័តលើគំរោងច្បាប់ ដែលហៅការសម្លាប់រង្គាលប្រជាពលរដ្ឋ Armenia នាឆ្នាំ ១៩១៥ គឺឧក្រិតកម្ម ការប្រល័យ​ពូជសាសន៍ នឹងធ្វើមហន្តរាយទៅលើទំនាក់ទំនងរវាង Ankara និងបែកឡាំងលើគ្រប់វិស័យ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានមុនពេល ដំណើរទស្សនកិច្ចនៅទ្វីបអាហ្រ្វិក ប្រធានាធិបតី  Erdogan បានថ្កោលទោស អ្នកដែលខំប្រឹងប្រែងស្វែងរករបៀបបំភ័ន្ធអាល្លឺម៉ង់អំពីបណ្ដារឿងហេតុឆ្នាំ ១៩១៥។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញបន្ទាប់ពីការចរចារ តាមទូរស័ព្ទរវាងប្រធានាធិបតីទួរគី លោក Erdogan ជាមួយអធិកាបតីអាល្លឺ ម៉ង់ លោកស្រី​ Angela Merkel ស្តីពីកិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុបនិងទួរគី អំពីដំណោះស្រាយវិបត្តិជនអន្តោប្រវេសន៍នៅអឺរ៉ុប។ ក្នុងនោះ លោក Erdogan  បានសម្តែងនូវការព្រួយបារម្ភចំពោះគំរោងច្បាប់ពោលខាងលើ។ តាមផែនការ  នាខែមិថុនានេះ រដ្ឋសភាអាល្លឺម៉ង់នឹងបោះឆ្នោតអនុម័តលើគំរោងច្បាប់ដែល ចាត់ទុកការសម្លាប់រង្គាលប្រជាពលរដ្ឋ Armenia ចំនួន ១ លាន ៥ សែន នាក់ ពីសម័យ ចក្រភព Ottoman  គឺឧក្រិតកម្មប្រល័យពូជសាសន៍ ដែលរដ្ឋាភិបាល ទួរគីបដិសេធទាំងស្រុង៕