VOV WorldVOV World
ទួរគីព្រមានថា នឹងទុកឲ្យជនភៀសខ្លួនហូរចូលក្នុងអឺរ៉ុប
10/11/2016 07:30
(VOVworld) - ប្រធានាធិបតីទួរគីលោក Tayyip Erdogan នាថ្ងៃទី៩ វិច្ចិកា បានព្រមានថា នឹងបើកទ្វារឲ្យជន ភៀសខ្លួនស៊ីរីរាប់លាននាក់ហូរចូលក្នុងទ្វីបអឺរ៉ុប ដើម្បី តបតវិញនូវការដែលព្រុចស៊ែលរិះគន់ទៅលើសកម្ម ភាពបង្រ្កាបរបស់អង់ការ៉ា ក្រោយពីករណីធ្វើរដ្ឋប្រហារមិនសម្រេចជោគជ័យកាលពីខែកក្កដាកន្លងទៅនៅទួរគី។
ទួរគីព្រមានថា នឹងទុកឲ្យជនភៀសខ្លួនហូរចូលក្នុងអឺរ៉ុប
ប្រធានាធិបតីទួរគីលោក Tayyip Erdogan (រូបថត៖ndtv.com) (VOVworld) - ប្រធានាធិបតីទួរគីលោក Tayyip Erdogan នាថ្ងៃទី៩ វិច្ចិកា បាន ព្រមានថា នឹង បើកទ្វារឲ្យជនភៀសខ្លួនស៊ីរីរាប់លាននាក់ហូរចូលក្នុងទ្វីបអឺរ៉ុបដើម្បី តបតវិញនូវការដែល ព្រុចស៊ែលរិះគន់ទៅលើសកម្មភាពបង្រ្កាបរបស់អង់ការ៉ា ក្រោយពីករណីធ្វើរដ្ឋប្រហារមិន សម្រេចជោគជ័យកាលពីខែកក្កដាកន្លងទៅនៅ ទួរគី។សេចក្ដីព្រមានពោលខាងលើត្រូវបាននាំចេញក្រោយពីគណៈកម្មាធិការ អឺរ៉ុប (EC) រិះគន់រដ្ឋអំណាចរបស់លោក Erdogan បាន បណ្ដេញមនុស្សជាង១សែន នាក់ចេញពីការងារដោយចោទប្រកាន់ពីបទគាំទ្រការធ្វើ រដ្ឋប្រហារពោលខាង លើ។លោក Erdogan សង្កត់ធ្ងន់ថា EU ត្រូវពិចារណាលើការតភ្ជាប់ ឡើងវិញកិច្ច ចរចារជាមួយទួរគី ប្រសិនបើមិនដូច្នេះគឺ អង់ការ៉ានឹងបើកទ្វារព្រំដែនដើម្បីជន  ភៀសខ្លួនហូរចូលក្នុងអឺរ៉ុប៕