VOV WorldVOV World
ទួរគីចាប់ផ្ដើមឡើងវិញដំណើរការចរចារចូលរួម EU
15/12/2015 06:56
(VOVworld) - ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់នោះ លោក Jean Asselborn រដ្ឋមន្រ្តីការបរទេសលុចសំបួជា ប្រទេសកំពុងជាប្រធានប្ដូរវេនរបស់ EU បានអះអាង ថា EU ត្រូវការ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយ ទួរគីទាក់ទិនដល់បញ្ហាអន្តរជាតិជាច្រើនដូចជាជនអន្តោប្រវេសន៍ ប្រឆាំងភេរវកម្ម សន្តិសុខថាមពល សេដ្ឋកិច្ចពាណិជ្ជកម្ម និងអាកាសធាតុ។
ទួរគីចាប់ផ្ដើមឡើងវិញដំណើរការចរចារចូលរួម EU
នាយករដ្ឋមន្រ្តីទួរគីលោក Ahmet Davutoglu (រូបថត៖AFP/TTXVN) (VOVworld) - សហភាពអឺរ៉ុប (EU) និងទួរគី នាថ្ងៃទី១៤ ធ្នូ បានចាប់ផ្ដើមឡើងវិញ ជំនួ​បចរចារអំពីការដែលប្រទេសនេះចូលរួម EU។នៅជំនួបនេះ EU និងទួរគី បាន ពិភាគ្សាអំពីបញ្ហាទាក់ទិនដល់គោលនយោបាយសេដ្ឋកិច្ចនិងរូបីយវត្ថុ។ថ្លែងមតិនៅ សន្និសីទកាសែតបន្ទាប់នោះ លោក Jean Asselborn រដ្ឋមន្រ្តីការបរទេសលុចសំបួជា ប្រទេសកំពុងជាប្រធានប្ដូរវេនរបស់ EU បានអះអាងថា EU ត្រូវការ ទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រជាមួយទួរគីទាក់ទិនដល់បញ្ហាអន្តរជាតិជាច្រើនដូចជាជនអន្តោ ប្រវេសន៍ ប្រឆាំងភេរវកម្ម សន្តិសុខថាមពល សេដ្ឋកិច្ចពាណិជ្ជកម្ម និងអាកាស ធាតុ។លោក Jean Asselborn ក៏បានអំពាវនាវឲ្យទួរគី មិនធ្វើការជួញ ដូរប្រេងជាមួយ អង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) សំដៅរាំងស្កាត់ប្រភពហិរញ្ញវត្ថុសំរាប់អង្គការ នេះ។ ដំណើរការចរចារអំពីការដែលទួរគីចូលរួម EU ត្រូវបានចាប់ផ្ដើមតាំងពីឆ្នាំ២០០៥ ហើយត្រូវផ្អាកតាំងពីពេលនោះមក។កាលពីខែតុលាកន្លងទៅ EU បាននាំចេញ ផែនការធ្វើសកម្មភាពមួយជាមួយទួរគីក្នុងគោលបំណងទប់ស្កាត់រលកជន ចំណាកស្រុកហូរចូលក្នុងទ្វីបអឺរ៉ុប។នេះគឺជាឱកាសដើម្បីទួរគីខិតមកជិត EU ថែម ទៀត៕