ទួរគីចាប់ផ្តើមឡើងវិញយុទ្ធនាការវាយប្រហារតាមជើងអាកាសទៅលើទីតាំងរបស់ PKK នៅភាគខាងជើងអ៊ីរ៉ាក់
06/11/2015 10:31
(VOVworld) – នាថ្ងៃទី ៥ វិច្ឆិកា កងកំលាំងជើងអាកាស ទួរគីបានចាប់ផ្តើឡើងវិញ យុទ្ធនាការវាយប្រហារតាម ផ្លូវអាកាសតម្រង់ទៅលើទីតាំងរបស់ជនប្រដាប់អាវុធ គណៈបក្សកម្មករជនជាតិ Kurk (PKK) នៅភាគខាង កើតអ៊ីរ៉ាក់។

ទួរគីចាប់ផ្តើមឡើងវិញយុទ្ធនាការវាយប្រហារតាមជើងអាកាសទៅលើទីតាំងរបស់ PKK នៅភាគខាងជើងអ៊ីរ៉ាក់ (Image: VNA) (VOVworld) – នាថ្ងៃទី ៥ វិច្ឆិកា កងកំលាំងជើងអាកាសទួរគីបានចាប់ផ្តើឡើងវិញ យុទ្ធនាការវាយប្រហារតាមផ្លូវអាកាសតម្រង់ទៅលើទីតាំងរបស់ជនប្រដាប់អាវុធ គណៈបក្សកម្មករជនជាតិ Kurk (PKK) នៅភាគខាងកើតអ៊ីរ៉ាក់។ នាយប់ថ្ងៃដ ដែលបណ្ដាយន្តហោះចំបាំងរបស់ទួរគីត្រូវបានដាក់ពង្រាយទៅកាន់មូលដ្ឋាន សឹកប្រចាំនៅស្រុក Semdinli ខេត្ត Hakkairi ទួរគី។ នាបច្ចុប្បន្ន Ankara មិនទាន់ រាយការណ៍ពីស្ថានភាពនៅតំបន់ខ្សែព្រំដែននិងគោលដៅនៃទង្វើពោលខាង លើនៅឡើយ។ មុននោះ PKK បានប្រកាសមិនអនុវត្តបទឈប់បាញ់ដោយ ឯកតោភាគីដោយសារ PKK ចាត់ទុកថា៖ បទឈប់បាញ់នេះបានអស់សុពល ភាពដែលក្នុងពេល Ankara បានទទួលស្គាល់មិនផ្លាស់ប្តូរគោលនយោបាយ យោធាទេនោះ៕
Related





