VOV WorldVOV World
ទួរគីកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអាល្លឺម៉ង់
03/06/2016 06:37
(VOVworld) – នារសៀលថ្ងៃទី ២ មិថុនា រដ្ឋាភិបាលទួរគី បានចេញសេចក្តីសម្រេចភា្លមមួយ រំពេចហោះហៅឯក អគ្គរដ្ឋទូតនៃប្រទេសនេះប្រចាំនៅអាល្លឺម៉ង់បន្ទាប់ពី រដ្ឋសភាអាល្លឺម៉ង់​អនុម័តលើសេចក្តីសម្រេចចិត្តដែល បានចាត់តុកថា៖ ការសម្លាប់រង្គាលប្រជាពលរដ្ឋអាមេនី ចំនួន ១ លាន ៥ សែននាក់ពីសម័យ Ottoman (បច្ចុប្បន្ន គឺទួរគី) នាឆ្នាំ ១៩១៥ គឺជាឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍។
ទួរគីកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអាល្លឺម៉ង់
ទួរគីកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអាល្លឺម៉ង់ (Image: VNA) (VOVworld) – នារសៀលថ្ងៃទី ២ មិថុនា រដ្ឋាភិបាលទួរគីបានចេញសេចក្តីសម្រេច ភា្លមមួយ រំពេចហោះហៅឯកអគ្គរដ្ឋទូតនៃប្រទេសនេះប្រចាំនៅអាល្លឺម៉ង់បន្ទាប់ពី រដ្ឋសភាអាល្លឺម៉ង់​អនុម័តលើសេចក្តីសម្រេចចិត្តដែលបានចាត់តុកថា៖ ការសម្លាប់ រង្គាលប្រជាពលរដ្ឋអាមេនី ចំនួន ១ លាន ៥ សែននាក់ពីសម័យ Ottoman (បច្ចុប្បន្ន គឺទួរគី) នាឆ្នាំ ១៩១៥ គឺជាឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍។ នាយករដ្ឋមន្ត្រីថ្មីរបស់ ទួរគី លោក Binali Yildirim បានឲ្យដឹងថា៖ លោកបានកោះហៅឯកអគ្គរដ្ឋទូតនៃ ប្រទេសនេះប្រចាំនៅអាល្លឺម៉ង់ លោក Huseyin Avini Karsligolu ឲ្យវិលត្រឡប់មក ប្រទេសវិញដើម្បីពិគ្រោះយោបល់ ព្រមទាំង អះអាងថា៖ ក្រុម ប្រកាន់ពូជសាសន៍ ជាជនអាមេនីឈរនៅខាងក្រោយសេចក្តីសម្រេចនេះ។ ប្រធានាធិបតីទួរគី លោក  Recep Tayyip Erdogan ក៏បានទទួលស្គាល់ព័ត៌មានពោលខាងលើ ហើយអះអាង ថា៖ សេចក្តីសម្រេចចិត្តនៃសភាជាន់ទាបអាល្លឺម៉ង់បានបង្កមហន្តរាយដ៏ធ្ងន់ធ្ងរ ទៅលើ ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕