ទួរគីមានគោលបំណងបង្កើតឡើងវិញនូវទំនាក់ទំនងសហប្រតិបតិ្តការជាប្រពៃណីជាមួយរុស្ស៊ី
17/12/2015 10:35
(VOVworld) - បីសប្ដាហ៍ក្រោយពីរឿងក្ដីដែលកង កម្លាំងទ័ពជើងអាកាសទួរគី បាញ់ទម្លាក់យន្តហោះ ចម្បាំងរបស់រុស្ស៊ីមក រដ្ឋអំណាចក្រុងអង់ការាបាន ប្រកាសចង់បង្កើតឡើងវិញ នូវទំនាក់ទំនងសហ ប្រតិបតិ្តការជាប្រពៃណីជាមួយរុស្ស៊ី។

នាយករដ្ឋមន្រ្តីទួរគីលោក Ahmet Davutoglu (រូបថត៖AFP/TTXVN) (VOVworld) - បីសប្ដាហ៍ក្រោយពីរឿងក្ដីដែលកងកម្លាំងទ័ពជើងអាកាសទួរគីបាញ់ ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ីមក រដ្ឋអំណាចក្រុងអង់ការ៉ាបានប្រកាសចង់ បង្កើតឡើងវិញ នូវទំនាក់ទំនងសហប្រតិបតិ្តការជាប្រពៃណីជាមួយរុស្ស៊ី។កាសែត “Focus” របស់អាល្លឺម៉ង់ នាថ្ងៃទី១៦ ធ្នូ បានស្រង់សម្ដីរបស់នាយករដ្ឋមន្រ្តីទួរគីលោក Ahmet Davutoglu ថ្លែងមតិបន្ទាប់ពីជំនួបចរចារជាមួយសមភាគីប៊ុលហ្គារី Boiko Borissow ថា អង់ការ៉ាមិនចង់បន្តភាពតានតឹងជាមួយរុស្ស៊ីឡើយ ដោយសារប្រការ នេះនឹងជះឥទ្ធិពលអាក្រក់ទៅលើតំបន់ជុំវិញក៏ដូចជាសន្តិភាពពិភពលោកផងដែរ។ តាមលោកនាយករដ្ឋមន្រ្តីទួរគីថា អង់ការាឥឡូវនេះត្រៀមខ្លួន ជាស្រេចផ្លាស់ប្ដូរព័ត៌ មានជាមួយរុស្ស៊ី។ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មាន Anadolu របស់ទួរគីបាន ចុះផ្សាយថា នាយករដ្ឋមន្រ្តី Davutoglu នៅអះអាងជាថ្មី ម្ដងទៀតនូវសិទ្ធិការពារ អធិបតេយ្យភាពរបស់ប្រទេសនេះក្នុងករណីដែនអាកាសត្រូវគំរាមកំហែង៕
Related
More




