VOV WorldVOV World
ទុយនេស៊ីលុបចោលបម្រាមគោចរនៅរដ្ឋធានី
13/12/2015 09:16
(VOVworld) - នាថ្ងៃទី១២ ធ្នូ ក្រសួងមហាផ្ទៃទុយនេស៊ី បានជូនដំណឹងអំពីការ លុបចោលបម្រាមគោចរដែល ត្រូវបានអនុវត្តន៍នៅរដ្ឋធានី Tunis និងតំបន់ជាយក្រុង នានាក្រោយពីការវាយប្រហារអត្តឃាតដោយគ្រាប់ បែកនាថ្ងៃទី២៤ វិច្ឆិកា តម្រង់ទៅលើក្រុមរថយន្តការពារសន្តិសុខរបស់ប្រធានាធិបតីទុយនេស៊ីលោក Beji Caid Essebsi។
ទុយនេស៊ីលុបចោលបម្រាមគោចរនៅរដ្ឋធានី
ប៉ូលីសទុយនេស៊ីស៊ើបអង្កេតនៅកន្លែងកើតហេតុនៃការវាយប្រហារដោយគ្រាប់បែកនៅរដ្ឋធានី Tunis (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី១២ ធ្នូ ក្រសួងមហាផ្ទៃទុយនេស៊ីបានជូនដំណឹងអំពីការលុប ចោលបម្រាមគោចរដែលត្រូវបានអនុវត្តន៍នៅរដ្ឋធានី Tunis និងតំបន់ជាយក្រុងនានា ក្រោយពីការវាយប្រហារអត្តឃាតដោយគ្រាប់បែកនាថ្ងៃទី២៤ វិច្ឆិកា តម្រង់ទៅលើ ក្រុមរថយន្តការពារសន្តិសុខរបស់ប្រធានាធិបតីទុយនេស៊ីលោក Beji Caid Essebsi។ ការវាយប្រហារដែលបានអនុវត្តន៍ដោយអង្គការរដ្ឋអ៊ីស្លាម ស្វ័យប្រកាស (IS) នេះ បានបណ្ដាលឲ្យទាហានអង្គរក្សរចំនួន១២នាក់បស់លោកប្រធានា ធិបតីស្លាប់។ បន្ទាប់ពីការវាយប្រហារនេះ រដ្ឋាភិបាលទុយនេស៊ីបានប្រកាសស្ថាន ការណ៍បន្ទាន់ ក្នុងរយៈពេល៣០ថ្ងៃនៅលើទូទាំងប្រទេស ព្រមទាំងបិទច្រក ទ្វារព្រំដែនជាមួយ លីប៊ីទៀងផង៕