EC បង្កើតក្រុមជួយឧបត្ថម្ភអ៊ុយក្រែន
10/04/2014 10:35
(VOVworld) – គណៈកម្មាធិការអឺរ៉ុប (EC) ទើបនឹងបង្កើតក្រុមជួយឧបត្ថម្ភអ៊ុយក្រែនដែលស្ថិតក្រោមការសម្រុះសម្រួលរបស់សមាជិកទទួលបន្ទុកការបើកទូ លាយនិងគោលនយោបាយជាមួយប្រទេសជិតខាងរបស់ EU លោក Stefan Fule ។

គណៈកម្មាធិការអឺរ៉ុប (EC) ទើបនឹងបង្កើតក្រុមជួយឧបត្ថម្ភអ៊ុយក្រែន (Image: Vietnam+) (VOVworld) – គណៈកម្មាធិការអឺរ៉ុប (EC) ទើបនឹងបង្កើតក្រុមជួយឧបត្ថម្ភអ៊ុយក្រែនដែលស្ថិតក្រោមការសម្រុះសម្រួលរបស់សមាជិកទទួលបន្ទុក ការបើកទូ លាយនិងគោលនយោបាយជាមួយប្រទេសជិតខាងរបស់ EU លោក Stefan Fule ។ ក្រុមនេះមានទីស្នាក់ការនៅទីក្រុង Brussels របស់ បែលហ្ស៊ីក និងចាត់តាំង តំណាងទៅកាន់អ៊ុយក្រែនក្នុងករណីចាំបាច់។ គោលដៅនៃក្រុមនេះគឺសំដៅផ្តល់ ជំនួយខាងហេដ្ឋារចនាសម្ព័ន្ធនិងនាំ ចេញទិសដៅដើម្បី EC លាតត្រដាងការងារជួយ ឧបត្ថម្ភ Kiev ក៏ដូចជា សហការជាមួយបណ្ដាអង្គការអន្តរជាតិ ទៀតផង។ ទាក់ទិនដល់ការជួយ ឧបត្ថម្ភអ៊ុយក្រែន នាថ្ងៃទី ១០ មេសា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេស ជាសមាជិកនៃក្រុមខឿនឧស្សាហកម្មជួរមុខលើពិភពលោក G-7 បានដំណើរ កិច្ចប្រជុំនៅរដ្ឋធានីវ៉ាស៊ីនតោនរបស់អាមេរិកដើម្បីពិភាក្សាអំពីសភាពការណ៍ នៅអ៊ុយក្រែន។ តាមប្រភពព័ត៌មានការទូតមួយចំនួនបានឲ្យដឹងថា៖ បណ្ដា ជំនួបនឹងប្រព្រឹត្តទៅមុនពេលសន្និសីទរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងទេសាភិ បាលធនាគារមជ្ឈឹមក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលិចចេញ (G-20) ៕
Related




